ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្រុមចោរប្លន់​ប្រដាប់​ដោយ​អាវុធ​ច្នៃ​ ៤​នាក់ ​ដែល​ធ្វើ​សកម្មភាព​ភ្ជង់​អ្នកលក់​ចាប់ហួយ ប្លន់​យក​ទ្រព្យសម្បត្តិ រួច​គេចខ្លួន កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ នៅសៀមរាប

ក្រុមចោរប្លន់​ប្រដាប់​ដោយ​អាវុធ​ច្នៃ​ ៤​នាក់ ​ដែល​ធ្វើ​សកម្មភាព​ភ្ជង់​អ្នកលក់​ចាប់ហួយ ប្លន់​យក​ទ្រព្យសម្បត្តិ រួច​គេចខ្លួន កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​ នៅសៀមរាប

សៀមរាប​៖​  កាលពី​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០  ក្រុមចោរប្លន់​ប្រដាប់​ដោយ​អាវុធ​ច្នៃ​ចំនួន​៤​នាក់​ដែល​បានធ្វើ​សកម្មភាព​ភ្ជង់​អ្នកលក់​ចាប់ហួយ ប្លន់​យក​ទ្រព្យសម្បត្តិ រួច​គេចខ្លួន ត្រូវ​កម្លាំង​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​។​ការឃាត់ខ្លួន​ក្រុម​ជននេះ ត្រង់ចំណុច​ភូមិ​ក្របៅ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

នគរបាល​ស្រុក​ជីក្រែង​និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ បាន​ស្រាវជ្រាវ​ករណីនេះ​រហូត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​។​ ជន​ទាំង​៤​នាក់​នេះ​ជាប់​ពាក់ព័ន្ធ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។ ​ពួកគេ​បាន​ប្រើប្រាស់​អាវុធ​សាមញ្ញ​កាលពី​វេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០២០​ត្រង់ចំណុច​ភូមិ​ក្របៅ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង​ខេត្តសៀមរាប​។

 

​ ជនសង្ស័យ​ទាំងនោះ មានឈ្មោះ​ទី​៖១.​ឈ្មោះ សំ សី ហៅ​ម៉ី ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ មុខរបរ ធ្វើស្រែ​។​ទី​២.​ឈ្មោះ ឡុ​ន ធុង ហៅ ថុង ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស​។​ទី​៣.​ឈ្មោះ ឡឹង ប៊ឿ​ប ហៅ​ប៊ឿ​ក​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ មុខរបរ​គ្មាន​។​៤.​ឈ្មោះ​សុ​ត​សំអុល ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ មុខរបរ​កម្មករសំណង់​។​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​មុន​ចាប់ខ្លួន​រស់នៅ​ភូមិ​ក្របៅ​ឃុំ​ស​ង្វើ​យ​ស្រុក​ជីក្រែង​ខេត្តសៀមរាប ។ ការស្រាវជ្រាវ​រហូត​ចាប់ខ្លួន​ក្រុម​ជននេះ​គឹ​យោងតាម​បណ្តឹង របស់​ជនរងគ្រោះ ឈ្មោះ ទុន បឿ​ត ភេទ​ស្រី​ អាយុ​៥១ ឆ្នាំ មុខរបរ​លក់ដូរ​ កា​លពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២០​។

​ដំណើ​រឿង​នៅវេលា​យប់​ឈានចូល​ថ្ងៃទី​១៩​ខែមេសា​ឆ្នាំ​២០២០ ​មាន​ជនសង្ស័យ​មួយក្រុម​គ្នា​៤​នាក់​ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា​ពាក់មួក​ការពារ​សុវត្ថិភាព​ពណ៌​ខ្មៅ​ បានធ្វើ​សកម្មភាព​យក​កាំភ្លើង​កែច្នៃ​(​កាំភ្លើង​បាញ់​ខ្យល់​)​គោះទ្វារ​ហៅ​ជនរងគ្រោះ​ដើម្បី​ទិញ​ស្រា​។​ នៅពេល​ជនរងគ្រោះ​បើកទ្វារ ​ក្រុម​ជនសង្ស័យ​បាន​យក​កាំភ្លើង​ខ្យល់​ភ្ជង់​ទៅលើ​ជនរងគ្រោះ​យកប្រាក់​ចំនួន​៥០០​ដុល្លារ​ និង​ខ្សែក​មាស​មួយ​ខ្សែ​ទម្ងន់​៣​ជី​។​ ក្រោយ​ពេលធ្វើ​សកម្មភាព​ហើយ​ ក្រុម​ជនសង្ស័យ​បាននាំគ្នា​គេចខ្លួនបាត់​។

លុះ​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០២០​ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ចុះមក​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​ជីក្រែង​ស្រាវជ្រាវ ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ យកមក​ធ្វើការ​សាកសួរ​។ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ​សកម្មភាព ដូច​ករណី​ខាងលើនេះ​ពិតប្រាកដ​មែន ដោយ​ឈ្មោះ ឡឹង បឿ​កបាន​ចំណែក​១០០​ដុល្លារ​, ។​

ឈ្មោះ សុ​ត សំអុល បាន​ចំណែក​១០០​ដុល្លារ​, ឈ្មោះ ឡុ​ន ធុង ហៅ ថុង បាន​ចំណែក​១០០​ដុល្លារ​,​។​ចំណែក​ឈ្មោះ សំ សី ហៅ ម៉ី​បាន​ចំណែក​២០០​ដុល្លារ និង​ខ្សែក​១​ខ្សែ​។ ប៉ុន្តែ​ឈ្មោះ សំ សី ហៅ ម៉ី​ឆ្លើយថា ខ្សែក​នោះ នៅពេល​ជិះ​ម៉ូតូ​មកវិញ ខ្លូន​បានធ្វើ​ជ្រុះ​បាត់​។

​ ​ចម្លើយសារភាព​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​កាំភ្លើង​កែច្នៃ​កាំភ្លើង​ស្នប់​ចំនួន​១​ដើម​,​ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​២​គ្រឿង​,​ខោអាវ​ប៉ា​រ៉ា​១​កំ​ផ្លេ​, ជា​របស់​ឈ្មោះ សំ សី ហៅ​ម៉ី​ពាក់​ធ្វើ​សកម្មភាព​។​

​ករណីនេះ​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងនេះ​ទៅ​សាលាដំបូង​ខេត្តសៀមរាប នា​ថ្ងៃទី​២១​ខែមេសា ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya