ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ផ្សាយដោយ CNA ! សហរដ្ឋអាមេរិករាយការណ៍ពីមនុស្សស្លាប់ ១,៤៣៣នាក់ទៀត ដោយសារ COVID-19

ផ្សាយដោយ CNA ! សហរដ្ឋអាមេរិករាយការណ៍ពីមនុស្សស្លាប់ ១,៤៣៣នាក់ទៀត ដោយសារ COVID-19

(វ៉ាស៊ីនតោន)៖ សាកលវិទ្យាល័យអាមេរិក ចន ហបឃីនស៍ (Johns Hopkins) ដែលតែងតែធ្វើការរាប់ចំនួនមនុស្សឆ្លង និងស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកនោះ បានចេញរបាយការណ៍ថ្មីសម្រាប់ថ្ងៃចន្ទម្សិលមិញនេះ ដោយក្នុងនោះមនុស្ស ១,៤៣៣នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោង (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ខណៈរដ្ឋញូយ៉កតែឯង មានមនុស្សស្លាប់រហូតដល់ ៤៧៨នាក់។ នេះបើតាមការចេញផ្សាយដោយ CNA។

ហេតុដូច្នេះ គិតត្រឹមរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ ចំនួនករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក មានសរុបជាង ៧៨៤,០០០ករណី ក្នុងនោះស្លាប់សរុប ៤២,០៩៤នាក់។

ងាកទៅកាន់គេហទំព័រ Worldometer ដែលតែងធ្វើការ Update តួលេខ អ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ស្ទើរតែរៀងរាល់ម៉ោង នៅជុំវិញពិភពលោកវិញនោះ គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ សហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៧៩២,៧៥៩ករណី ក្នុងនោះស្លាប់ ៤២,៥១៤នាក់ និងជាសះស្បើយឡើងវិញ ៧២,៣៨៩នាក់។

បញ្ជាក់៖ តួលេខពីសាកលវិទ្យាល័យអាមេរិក Johns Hopkins គឺធ្វើការបូកសរុប និងបញ្ចេញនូវរាល់មួយថ្ងៃម្តងប៉ុណ្ណោះ ដោយគិតតាមពេលវេលា នៅរដ្ឋធានីវ៉ាស៊ីនតោន។ ដោយឡែកគេហទំព័រ Worldometer វិញតែងតែធ្វើការបូកបញ្ចូល ទិន្នន័យផ្លូវការថ្មីៗជានិច្ច នៅរៀងរាល់ម៉ោង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya