ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនមុខសញ្ញា ប្រព្រឹត្តបទល្មើសជាក់ស្តែង ម្នាក់ នៅព្រះសីហនុ

ឃាត់ខ្លួនមុខសញ្ញា ប្រព្រឹត្តបទល្មើសជាក់ស្តែង ម្នាក់ នៅព្រះសីហនុ

ព្រះសីហនុ :  យោងតាមផេករបស់ការផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីកម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀន ស្ថិតនៅចំណុចក្រុម១៧ ភូមិ១សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នៅពេលដែលមុខសញ្ញាប្រព្រឹត្តបទល្មើស ជាក់ស្តែងត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះពេជ្រ ដារ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតសង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ អត្តសញ្ញាណប័ណ្ណ:គ្មាន កម្រិតវប្បធម៌ថ្នាក់ទី១២ ទីលំនៅបច្ចុប្បន្នក្រុង១៧ ភូមិ១សង្កាត់លេខ៤ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាងនិងសម្ភារ:ចាប់យករួមមាន ៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៩កញ្ចប់ប្រភេទថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនចំនួន០៣បំណែកតូចៗទូរស័ព្ទដៃ០១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន០១គ្រឿង និងសម្ភារះប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនមួយចំនួន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya