ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិសចរាចរណ៍ខេត្តកណ្ដាលម្នាក់ កំពុងបំពេញភារកិច្ចលើដងផ្លូវ ត្រូវម៉ូតូបុកឲ្យរងបួសធ្ងន់ សម្រាកនៅមន្ទីរពេទ្យ

ប៉ូលិសចរាចរណ៍ខេត្តកណ្ដាលម្នាក់ កំពុងបំពេញភារកិច្ចលើដងផ្លូវ ត្រូវម៉ូតូបុកឲ្យរងបួសធ្ងន់ សម្រាកនៅមន្ទីរពេទ្យ

កណ្ដាល៖ មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ កំពុងបំពេញប្រតិបត្តិការត្រួតពិនិត្យ ជាតិស្រវឹងពេលយប់ត្រូវម៉ូតូបុកបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ត្រូវ។ ដោយហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ទោ ស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមេសាឆ្នាំ២០២០ វេលាម៉ោង ៨និង៤៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥៣-៥៤ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AB-62.63 បើកបរដោយឈ្មោះ ភុន សុផានី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគគីរធំ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (បានហូបស្រាបៀANCHOR ជាមួយមិត្តភក្តិប្រហែលពីម៉ោង៥ល្ងាច ដល់ម៉ោង៧យប់ អស់ចំនួន៥កំប៉ុង) ហើយ មានកម្រឹតជាតិអាកុល ចំនួន០,២៨mg។
បើកបរមានទិសដៅពអ្នកលឿងមកភ្នំពេញ ពេលបើកជិតដល់ចំណុចកើតហេតុខាងលើ ក៏បានបុកមន្រ្តីនគរបាលចរាចរណ៍កំពុងឈរគោលដៅត្រួតពិនិត្យជាតិស្រវឹងតែម្ដងទៅ
សមត្តកិច្ចបានឲ្យដឹងទៀតថា: ជនរងគ្រោះ គឺលោកអនុសេនីយ៍ត្រី យ៉ាន់ ពៅ ឋានៈមន្រ្តី ផ្នែកសណ្តាប់ធ្នាប់ អត្តលេខ៤០-៧១៧ នៃអធិការដ្ឋាននគរបាលស្រុកលើកដែក(រងរបួសធ្ងន់) បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរព្យាបាលសក្តិសិទ្ធិ ត្រើយខាងកើតស្ពានអ្នកលឿង។

ប៉ូលិសបានបន្តឲ្យដឹងទៀតថា ចំពោះវត្ថតាង និងអ្នកបើកបរម៉ូតូ ជំនាញ បានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya