ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អាអិចកាយដី ជួយរុញរថយន្តបែនដឹកដីដែលខូច ដោយមិនបានដឹងថា តៃកុងបែនកំពុងតែជួសជុលនៅក្រោមរថយន្ត បណ្តាលអោយកិនស្លាប់ នៅកណ្តាល

អាអិចកាយដី ជួយរុញរថយន្តបែនដឹកដីដែលខូច ដោយមិនបានដឹងថា តៃកុងបែនកំពុងតែជួសជុលនៅក្រោមរថយន្ត បណ្តាលអោយកិនស្លាប់ នៅកណ្តាល

កណ្តាល៖ នៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២០នេះ នៅចំណុចរណ្ដៅដីរបស់ក្រុមហ៊ុនសៀងហៃ ស្ថិតក្នុងភូមិ រោងគោ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមការបំភ្លឺរបស់ប្អូនថ្លៃជនរងគ្រោះ បានប្រាប់អោយដឹងថា នៅថ្ងៃកើតហេតុវេលា ម៉ោង០៦និង៣០នាទីជនរងគ្រោះឈ្មោះ គៀង សារ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិ តាប៉ាវបំពេញតេះ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បើករថយន្តម៉ាក SCANIA ប្រភេទ បែន ពណ៌ ស ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1698 មកយកអាចម៏ដី នៅក្នុងរណ្ដៅដីនៅពេលថយរថយន្តដាក់អោយ (អ៉ិច) កាយដីដាក់រថយន្តខាងលើ ក៏រលត់(ខូច) ជនរងគ្រោះ បានប្រាប់ទៅតៃកុងអ៉ិចអោយជួយរុញឡើង ដោយចាំតៃកុងអ៉ិចជួយរុញយូរ ជនរងគ្រោះ បានចូលក្រោមរថយន្តដើម្បីជួសជុល នៅពេលកំពង់ជួសជុលនោះ តៃកុងអ៉ិច បានស៉ីផ្លេអោយដំណឹងទៅជនរងគ្រោះដឹង ដោយស្មានថា ជនរងគ្រោះនៅក្នុងរថយន្ត រួចតៃកុងអ៉ិចក៏ជួយរុញរថយន្តរបស់ ជនរងគ្រោះពីក្រោយ ដោយមិនបានដឹងថា ជនរងគ្រោះកំពង់តែជួសជុលខាង ក្រោមរថយន្តនោះទេ ក៏បណ្ដាលអោយកិនជនរងគ្រោះស្លាប់ភ្លាមនៅ កន្លែងកើតហេតុតែម្ដង។ដោយឡែកអ្នកបើកបរអាអិចរត់គេចបាត់។

ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត និង អ្នកបើកបរ អ៉ិច ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលអោយគ្រោះថ្នាក់។ សពជនរងគ្រោះ កម្លាំងជំនាញបានប្រគល់ជូនសាច់ញាតិបងប្អូនយកតៅធ្វើបុណ្យតាមប្រពៃណី។

ចំពោះវត្ថុតាងរថយន្តកម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋានជា

បណ្ដោះអាសន្ន។

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នេះដែរ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាល បានដឹកនាំនិងសម្របសម្រួលនីតិវិធី ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានស្រុកកណ្តាលស្ទឹង ចុះទៅត្រួតពិនិត្យរណ្តៅដី នោះផ្ទាល់ផងដែរ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya