ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចំនួន ៣គ្រឿងបុកគ្នា បណ្ដាលឱ្យរបួស ៥នាក់ រងរបួស ក្នុងនោះមានជនជាតិជប៉ុន២នាក់ និងខ្មែរ៣នាក់ នៅកណ្តាល

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តចំនួន ៣គ្រឿងបុកគ្នា បណ្ដាលឱ្យរបួស ៥នាក់ រងរបួស ក្នុងនោះមានជនជាតិជប៉ុន២នាក់ និងខ្មែរ៣នាក់ នៅកណ្តាល

(កណ្ដាល)៖  ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតតឡើងកាលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២១-២២ ត្រង់ចំណុចមុខឡឥដ្ឋព្រាបកុយ ស្ថិតនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះទាំង ៥នាក់រួមមាន៖ ឈ្មោះ ងិន សុខនឿន ភេទប្រុស អាយុ៣១ឆ្នាំ ដោយមានរួមដំណើរចំនួន៤នាក់ ឈ្មោះខន សុភា ភេទស្រី អាយុ២៣ឆ្នាំ, ឈ្មោះ ហេង ស្រីម៉ៅ ភេទស្រី អាយុ៣២ឆ្នាំ,ឈ្មោះ ម៉ា ស៊ុគូជិ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិជប៉ុន ,ឈ្មោះហ៊ិ កាវ៉ាស៊ីកា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិជប៉ុន។

បើតាមនគរបាលបានឱ្យដឹង នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា នៅថ្ងៃកើតហេតុខាង លើមានរថយន្តមួយ គ្រឿងម៉ាក តាកូមា ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ 2AT 3757 បើកបរដោយឈ្មោះ ហ៊ត់ តៃហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងទៅលិច ស្របពេលនោះក៏មាន រថយន្តមួយគ្រឿងម៉ាក RANGER ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AV 9582 បើកបរដោយឈ្មោះ សូត្រ សុធារ័ត្ន ភេទប្រុសអាយុ៣៧ឆ្នាំ ធ្វើដំណើរស្របទិសគ្នា ហើយបានមកបុករថយន្តតាកូមាពីក្រោយបណ្ដាល ឱ្យរថយន្តតាកូម៉ាខ្ទាតទៅដល់ខាងលិចស្របពេលនោះ ដែរក៏មានរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX 300 មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2P1089 បើកបរដោយឈ្មោះ ងិន សុខនឿន បើកបញ្រ្ចាសទិសគ្នា បុកចំពេញទំហឹងបណ្ដាលឱ្យរបួសមនុស្សទាំងអស់គ្នាឡានតែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya