ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » រថយន្តបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ នៅតាកែវ

រថយន្តបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ នៅតាកែវ

តាកែវ:   ករណីរថយន្ត១គ្រឿងវ៉ាជែង មិនប្រុងប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូ រងរបួសធ្ងន់បុរសម្នាក់ នៅភូមិព្រៃផ្តៅត្បូង

ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាសខេត្តតាកែវ កាលពីវេលាម៉ោង០៩និង១៥​នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។

ករណីនេះបង្កឡើងដោយរថយន្តម៉ាក កូរ៉ូឡា ១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2J7100 បើកបរដោយ

ឈ្មោះ ស៊ា សុផៃ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន យូនីស៊ីធី (លក់ផលិតផលសុខភាព ) មានទីលំនៅក្នុងភូមិព្រែកតាតូច ឃុំខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រត់គេចខ្លួនបាត់ ) មានអ្នករួមដំណើរជាមួយ ឈ្មោះ ឡូញ ស្រីនាង ភេទស្រី មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា (ត្រូវជាប្រពន្ធ) ។ ចំណែកម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ IFG 694 បើកបរដោយជនរងគ្រោះ ឈ្មោះ យឺ រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិព្រែបេង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរងរបួស ហើមជើងខាងស្តាំ ឈាមក្បាល បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកព្រៃកប្បាស ដើម្បីព្យាបាល ។  រថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដែលមានទិសដៅបញ្ច្រាសគ្នា ទើបបណ្តាលឲ្យបុកម៉ូតូរងរបួសធ្ងន់បុរសម្នាក់ ។

សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទៅតាំងខាងលើ ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya