ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » អន្ទិតពូកែខាងវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បាតិខ្លួនឯង បន្ទាប់មកពីលែងល្បែងស៊ីសងទំនាស់ពាក្យសម្ដីគ្នា នៅពោធិ៍សាត់

អន្ទិតពូកែខាងវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បាតិខ្លួនឯង បន្ទាប់មកពីលែងល្បែងស៊ីសងទំនាស់ពាក្យសម្ដីគ្នា នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖  កាលពីថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ម្សិលមិញកន្លងទៅនេះ នគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកភ្នំក្រវាញ កោះហៅអន្ទិតពូកែខាងវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បាតិខ្លួនឯង បន្ទាប់មកពីលែងល្បែងសុីសងទំនាស់ពាក្យសម្ដីគ្នា ។

 

ជនសង្ស័យជាប្ដីឈ្មោះ ផៃ ពិសិដ្ឋ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ សុខ គន្ធា អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ហេតុការណ៍ហឹង្សាប្រព្រឹត្តឡើងដោយសហព័ន្ធ(ប្ដី និងប្រពន្ធ)នេះ  បានកើតឡើងនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ.ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 

ស្រ្តីជាប្រពន្ធ(សុខ គន្ធា) បាននិយាយប្រាប់នគរបាល ពេលមកពីលេងល្បែងស៊ីសង(បៀរ)បានបង្កហឹង្សា និងបំផ្លាញទ្រព្យសម្បាតិក្នុងផ្ទះ ដោយមកផ្លែស្វាយគប់ចំក្បាល និងមកអំបោសវាយលើខ្លួន ថែមទាំងទាញយកកាំបិតកាប់បំផ្លាញម៉ូតូទៀត ជនសង្ស័យជាប្ដី និងជនរងរបួសស្រាលជាប្រពន្ធ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ ធ្វើការអប់រំ និងធ្វើកិច្ចសន្យាលាយលក្ខជាអក្សត្រឹមត្រូវ មុនឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya