ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹក ឃុំកំពង់គោ ស្រុកកំពង់ស្វាយ នៅកំពង់ធំ

បង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹក ឃុំកំពង់គោ ស្រុកកំពង់ស្វាយ នៅកំពង់ធំ

(កំពង់ធំ)៖  នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ  ដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្រោមការសម្របសម្រួលនីតិវិធីពី លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បានបញ្ជាឲ្យ កម្លាំងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បើកប្រតិបត្តិការចុះបង្រ្កាបករណីត្រាក់ទ័រលួចឈូសឆាយដីព្រៃលិចទឹកមួយកន្លែង នៅត្រង់ចំណុចអាងកំបុត ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពុង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ករណីឈូសឆាយដីព្រៃនេះ មានរយៈពេល ២-៣ថ្ងៃមកហើយ ក្នុងនោះកម្លាំងការិយាល័យនគរបាល បានចុះបង្រ្កាបករណីត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹកនៅតំបន់ខាងលើ តែដោយដឹងខ្លួនថា សមត្ថកិច្ចចុះទៅបង្រ្កាប អ្នកបើកត្រាក់ទ័រ ក៏បានបើករត់គេចពីរកន្លែងធ្វើសកម្មភាពឈូសឆាយ រហូតដល់ចំណុចលើខ្នងអាងតាណារ៉េ ស្ថិតនៅភូមិរលួស សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រតិបត្តិចុះបង្រ្កាបករណីត្រាក់ទ័រឈូសឆាយដីព្រៃលិចទឹក កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់មាន៖

ឈ្មោះ ហ៊ុន រស្មី ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ឈ្មោះ វ៉ែន ថេង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ ឈ្មោះ យ៉ុត ពន្លក ភេទប្រុស អាយុ២០ឆ្នាំនៅភូមិ ជ័យ ឃុំសាន់គរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ និងឈ្មោះ ហ៊ុន ហង្សស៊ឺ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិជ័យ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងបានបានដកហូតសម្ភារៈបានដូចជា ត្រាក់ទ័រម៉ាក់ គូបូតា៨៥-៤០ ចំនួន២គ្រឿង ពណ៍ក្រហម។ គូបូតា៩៥-៤០ចំនួន១គ្រឿង ពណ៍ក្រហម និងទូរស័ព្ទដៃចំនួន៣គ្រឿង។

សម្ភារវត្ថុតាង និងជនសង្ស័យខាងលើ បានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី។  អាជ្ញាធរខេត្តកំពង់ធំ បានចុះបង្រ្កាបទ្រង់ទ្រាយធំដោយចាប់បានត្រាក់ទ័រជាច្រើនគ្រឿង កាលពីកន្លងរួចមកហើយៗ កាលពីថ្ងៃទី១៦ថ្មីៗនេះ ក៏បានចាប់ត្រាក់ទ័រចំនួន២គ្រឿងផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya