ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញបុរសម្នាក់ សំរេចចិត្តចងក នឹងដើមឈើមួយកន្លែង នៅស្វាយរៀង

ប្រទះឃើញបុរសម្នាក់ សំរេចចិត្តចងក នឹងដើមឈើមួយកន្លែង នៅស្វាយរៀង

ខេត្តស្វាយរៀង៖  ហេតុការណ៏នេះ បានកើតឡើងកាលពី វេលាម៉ោង ៦និង១៥នាទី ថ្ងៃ ទី២០ ខែមេសាឆ្នាំ ២០២០ ត្រង់ចំណុច ភូមិត្របែកប្រហោង ឃុំតាសួសស្រុកស្វាយជ្រំ។

បុរសម្នាក់ត្រូវ បានអ្នកភូមិប្រទះ ឃើញចងក នឹងដើមឈើមួយកន្លែង បង្កការភ្ញាក់ផ្អើលនិងប្រញាប់ប្រញាល់រាយការណ៏ មកសមត្ថកិច្ចជំនាញមកពិនិត្យសព។

បុរសនេះមានឈ្មោះ ពន់ សុភា អាយុ៤៣ឆ្នាំ មុខរបរកសិកររស់នៅភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។

ក្រោយពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញ បានមកពិនិត្យសពជាមួយ គ្រូពេទ្យជាងមួយម៉ោងទើបសន្និដ្ឋានថា ពិតជាសំលាប់ខ្លួន ដោយចងក ពិតប្រាកដមែន ខណៈយកខ្សែភ្លើងចងភ្ជាប់ នឹងដើមឈើ មិនមានស្លាកស្នាមអ្វី ដែលសំគាល់ថា ជារឿងឃាដកម្មនោះទេ។

បើតាមក្រុមគ្រួសារ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់មានជម្ងឺប្រចាំកាយ យូរឆ្នាំមកហើយដោយក្រុមគ្រួសារយកមកព្យាបាលនៅ មន្ទីពេទ្យប៉ុន្តែនៅមិនបានធូស្រាលសោះទើបចេតែបណ្ដែតបណ្ដោយរហូតដល់ព្រឹកនេះតែម្ដង។ សពត្រូវបានសមត្ថកិច្ចប្រគល់អោយ ក្រុមគ្រួសារ យកមកធ្វើបុណ្យ តាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya