ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ភ្លើងឆេះស្មៅ បណ្តាលឲ្យរាលដាល ឆេះទូកុងទឺន័រ នៅភ្នំពេញ

ភ្លើងឆេះស្មៅ បណ្តាលឲ្យរាលដាល ឆេះទូកុងទឺន័រ នៅភ្នំពេញ

ភ្នំពេញ៖ ករណីអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០១និង១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១០៤ ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ទូកុងទីន័រមួយកន្លែង ដែលមានទំហំ ០៤ម៉ែត្រ គុណនឹង ០៨ម៉ែត្រកែច្នៃជាបន្ទប់សម្រាប់ដាក់លក់ដីឡូត៍ ត្រូវអគ្គិភ័យឆាបឆេះខ្ទេចទាំងស្រុង ខណៈដែលអគ្គិភ័យបានឆេះស្មៅនៅកណ្ដាលវាលស្រែ រហូតរាលដាលមកដល់ទូរកុងតឺន័រនោះ ប៉ុន្តែមិនមានមនុស្សណារងរបួសនោះឡើយ ។

ម្ចាស់ទូរកុងតឺន័រដែលរងការខូចខាតមាន ឈ្មោះ អ៊ូច វណ្ណា ភេទស្រី អាយុ៥២ ឆ្នាំ មុខរបរ ពុះដីឡូលក់ ។ មូលហេតុនៃការឆាបឆេះនេះ គឺមកពីឆេះស្មៅបង្កជាអគ្គិភ័យ ហើយរាលដាលមកដល់ទូរកុងតឺន័របណ្តាលឲ្យខូចខាត

សម្ភារ៖ ឆេះខ្ទេចទាំងស្រុង នឹងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏មិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់នោះទេ ។

រថយន្តការិយាល័យអគ្គិភ័យ ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើរនឹង០៦ម៉ែត្រគូប ហើយបានពន្លត់ចប់ នៅម៉ោង ០១និង៤៥នាទីរសៀលថ្ងៃខែឆ្នាំដដែល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya