ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » បង្ហាញមុខជនសង្ស័យ ៤នាក់ ករណីហិង្សា ប្រើដាវកាប់ បណ្តាលអោយរបួសធ្ងន់ នៅព្រះសីហនុ

បង្ហាញមុខជនសង្ស័យ ៤នាក់ ករណីហិង្សា ប្រើដាវកាប់ បណ្តាលអោយរបួសធ្ងន់ នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖  នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤០នាទី នៅចំណុចមុខក្រុមហ៊ុនក្រឡុកបេតុង ក្រុមទី១៤ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនសង្ស័យមានគ្នាចំនួន ០៧នាក់ បានធ្វើសកម្មភាពដោយជិៈម៉ូតូចំនួន០៣គ្រឿង គឺម៉ូតូម៉ាកសង់ប៊ិចចំនួន០២គ្រឿង ម៉ាកនិចចំនួន០១គ្រឿង ប្រើដាវកាប់ទៅលើជនរងគ្រោះ ០៣នាក់ដែលកំពុងជិៈម៉ូតូហ្សូមមើអ៊ុិច បណ្តាលអោយរងរបួសធ្ងន់ចំនួន០២នាក់។
សមត្ថកិច្ចបញ្ជាក់ថា៖ ជនសង្ស័យទាំង០៧នាក់ រួមមាន៖ ១.ឈ្មោះ ផល វាសនា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
២. ឈ្មោះ សុវណ្ណ វាចាជីវ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៣.ឈ្មោះ ភូ សុភា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់
ស្នាក់នៅភូមិរាម ឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
៤.ឈ្មោះ ជុំ ចាន់ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី៧ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ ចំណែកបក្ខពួកដែលនៅសេសសល់ចំនួន០៣នាក់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួន ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ដោយមានការចង្អុលដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ និងមានការសម្របសម្រួល នីតិវិធីដោយលោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ កម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងរបស់អធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ខាងលើ និងបក្សពួក៣នាក់ទៀតជាសហចារីក្នុងការប្រព្រឹត្តបទល្មើស បានគេចខ្លួន។
ជនសង្ស័យទាំង០៤នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya