ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាកាច់ក ម៉ូតូ នៅកណ្តាល

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាកាច់ក ម៉ូតូ នៅកណ្តាល

ខេត្តកណ្តាល៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០  ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់ក ម៉ូតូ ប្រចាំក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

នគរបាលក្រុងតាខ្មៅបានអោយដឹងថា កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងែទី១៩ ខែមេសា ឆ្នាំ២០២០ មានករណីប៉ុនប៉ងលួច(កាច់កម៉ូតូ) នៅចំណុច ភូមិក្រពេីហាកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្នុងនោះរួមមាន ៖
ទី១-ឈ្មោះកែវ ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
ទី២-ឈ្មោះរី ពិសិដ្ឋ ភេទប្រុស អាយុ
១៩ឆ្នាំទីលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត
កណ្តាល មុខរបរ មិនពិតប្រាកដ
(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកTodayពណ៌ស ពាក់ស្លាកលេខ កណ្តាល 1V-7915,សោរ ខ្សៀ លេខ៨រាងអក្សរL ១,ដែក៦មានចុងស្រួចសំប៉ែត ២,សោរម៉ាកVan Chnee ១, កូនសោរម៉ាកTiger ,ឧបករណ៍សម្រាប់ផ្តាច់បារី ១។
សមត្ថកិច្ចបានបញ្ជាក់ថា ពេលទទួលដំណឹងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍ព្រែកឫស្សី បានចេញល្បាត ដល់ចំណុច

ខាងលើ ក៏ឃើញជនសង្ស័យទាំង២នាក់ កំពុងតែជិះម៉ូតូងាកចុះឡើង ដោយមានការសង្ស័យកម្លាំង បានដេញតាម ឈានដល់ឃាត់សួរនាំ ពេលនោះស្រាប់តែ ជនសង្ស័យឈ្មោះកែវ ប៊ុន ធឿន បានទម្លាក់វត្ថុតាងចោល ។ ឃាត់ជនសង្ស័យទាំង២នាក់នោះតែម្តង ជាមួយវត្ថុតាង រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យ ឈ្មោះកែវ ប៊ុនធឿន ធ្លាប់ជាប់ពន្ធនាគាររយ:ពេល១៨ខែ ពីបទលួច(កាច់កម៉ូតូ)ក្នុងឆ្នាំ២០១៣ ផងដែរ។ ពួកគេជាមុខសញ្ញា ដែលសមត្ថកិច្ចតាមប្រមាញ់ ទីបំផុតឃាត់ខ្លួនបានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya