ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្រ្កាបសង្វៀនជល់មាន់ ឃាត់ខ្លួន ចំនួន ៤នាក់ រួមទាំងវត្ថុតាង នៅពោធិ៍សាត់

បង្រ្កាបសង្វៀនជល់មាន់ ឃាត់ខ្លួន ចំនួន ៤នាក់ រួមទាំងវត្ថុតាង នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំគួរសម ប្រើប្រាស់កម្លាំងរហូតដល់ទៅជាងម្ភៃនាក់ ធ្វើឡើងនៅម៉ោង១១ និង០០នាទី ព្រឹកថ្ងៃអាទិត្យ ១២រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចអាងទឹកមួយកន្លែង ស្ថិតក្នុងភូមិកំពង់ឡត៍ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បង្រ្កាបសង្វៀនជល់មាន់ភ្នាល់លុយដ៍ធំមួយកន្លែង ឃាត់ខ្លួនជនប្រព្រឹត្តចំនួន ៤នាក់ រួមទាំងវត្ថុតាង និងសម្ភារៈមួយចំនួន ដើម្បីនាំយកទៅបន្តនីតិវិធី ។

ឃាត់ខ្លួនមុខសញ្ញាញៀនល្បែងនេះចំនួន ៤នាក់ ទី១ ឈ្មោះ លាស់ ឯល ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិរលាំង ឃុំកញ្ជរ ស្រុកកណ្ដៀង ទី២ ឈ្មោះ ឯល យ៉ាន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ទី៣ ឈ្មោះ ទេព ធុម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ រស់នៅភូមិស្ទឹង ឃុំ.ស្រុកកណ្ដៀង និងទី៤ ឈ្មោះ សុខ ជា ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។

របាយការណ៍នគរបាលខាងលើបន្តថា ក្រៅពីមុខសញ្ញាញៀនល្បែងទាំងចំនួន ៤នាក់ខាងលើ កម្លាំងចាប់.ដកហូត.ដើម្បីបន្តនីតិវិធី និងដុតកម្ទេចវត្ថុតាង សត្វមាន់គកចំនួន ៤ក្បាល ម៉ូតូម៉ាក គុប ចំនួន ០១គ្រឿង ម៉ាក សង់កូរ៉េចំនួន ០២គ្រឿង ម៉ាក វ៉េវអាល់ហ្វា ចំនួន ០៥គ្រឿង និងម៉ាក ហុងដាឌ្រីម ចំនួន ០៦គ្រឿង សរុបចំនួន(១៤គ្រឿង) ស្បែកជើងចំនួន ១៦គូរ តង់ពណ៏ខៀវចំនួន ០៣ ឆ្នាំងដាំទឹកចំនួន ០១ ប៊ីដុងដាក់ទឹកចំនួន ០២ កំសៀវទឹកចំនួន ០១ ធុងទឹកកកចំនួន ០១ ទូរសព្ទដៃចំនួន ០៥គ្រឿង ។

របាយការណ៍ដដែលបន្តទៀតថា ឧបករណ៍រួមផ្សំ និងសម្ភារៈសង្វៀនជល់មាន់ភ្នាល់លុយដុតបំផ្លាញ ចំពោះជនប្រព្រិត្តល្បែងស៊ីសង និងសម្ភារៈមួយចំនួននាំយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya