ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! អ្នកទោសប្រមាណ៣០នាក់ ពន្ធនាគារខេត្តកំពង់ស្ពឺ ហែកគុករត់ នៅកំពង់ស្ពឺ

ភ្ញាក់ផ្អើល! អ្នកទោសប្រមាណ៣០នាក់ ពន្ធនាគារខេត្តកំពង់ស្ពឺ ហែកគុករត់ នៅកំពង់ស្ពឺ

(កំពង់ស្ពឺ)៖  នៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ក្រុមទណ្ឌិតប្រមាណទៅ៣០នាក់  បាននាំគ្នាវាយមន្ត្រីពន្ធនាគារ ឲ្យរងរបួសប្រុងរត់ចេញពីគុក ខេត្តកំពង់ស្ពឺ តែត្រូវបានកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការចាប់ជនសង្ស័យបានមកវិញទាំអស់ភ្លាមៗ ក្រោមការបញ្ជាផ្ទាល់ពីលោក វ៉ី សំណាង គណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាអ្នកដឹកនាំប្រតិបត្តិការបង្ក្រាប ក្រុមអ្នកទោសហែកគុករត់នេះ បានឲ្យភ្នាក់ងារព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ក្រោយពីទទួលបានដំណឹងភ្លាមៗថា មានក្រុមអ្នកទោសហែកគុក និងវាយមន្ត្រីពន្ធនាគាររត់ចេញ លោកបានបញ្ជាឲ្យកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត និងកម្លាំងកងរាជអាវុធហត្ថសហការគ្នាបង្ក្រាប និងចាប់ជនដៃដល់ជាអ្នកទោសយកបានមកវិញភ្លាមៗ។

លោកអភិបាលខេត្តបានបន្តថា អ្នកទោសដែលរត់បានដល់ក្រៅមន្ទីរឃុំឃាំង ក៏ត្រូវចាប់បានមកវិញទាំងអស់ដែរ និយាយរួមមិនដូចពាក្យចចាមអារ៉ាមថា មានអ្នកទោសរត់រួចរាប់រយអ្នកនោះទេ។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា បើប្រើកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថមិនធានាបាន លោកនឹងបញ្ជាកម្លាំងយោធាបន្ថែមទៀត ដើម្បីគ្រប់គ្រងសភាពការណ៍។

មូលហេតុដែលនាំឲ្យមានអ្នកទោសប្រុងរត់ និងវាយមន្ត្រីពន្ធនាគារឲ្យរបួសនេះ ដោយអ្នកទោសម្នាក់បានឈឺ ហើយត្រូវយករថយន្តសង្គ្រោះដឹកទៅព្យាបាល ពេលនោះរថយន្តសង្គ្រោះចូលទៅក៏ត្រូវ បានក្រុមអ្នកទោសបះបោរឈាន ទៅវាយមន្ត្រីពន្ធនាគារតែម្តង ហើយមានឱកាសក៏នាំគ្នារត់ចេញពីគុក ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានមកវិញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya