ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាតកវាយសម្លាប់សង្សារឯងទម្លាក់ចូលរណ្ដៅ ព្រោះចង់ដោះដៃ អាចប្រឈមមុខជាប់ពន្ធនាគារអស់១ជីវិត នៅកណ្តាល

ឃាតកវាយសម្លាប់សង្សារឯងទម្លាក់ចូលរណ្ដៅ ព្រោះចង់ដោះដៃ អាចប្រឈមមុខជាប់ពន្ធនាគារអស់១ជីវិត នៅកណ្តាល

ខេត្កកណ្តាល​ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជន ត្រូវចោទពីបទ “ឃាតកម្មគិតទុកជាមុន” តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែកកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

ករណីឃាតកសាហាវឃោរឃៅយ៉ង់ខ្នង ដែលវៃសង្សារខ្លួនឯង រួចយកដុំថ្មដាក់ចូល ក្នុងអាវ ទម្លាក់ទឹកស្លាប់យ៉ាងអាណោចអាធម៌នៅក្នុងរណ្តៅដីខ្សាច់ អាចប្រឈមមុខ ជាប់ពន្ធនាគារអស់១ជីវិត។ ប្រព្រឹត្តនៅថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង​១៦និង២០នាទី​ នៅចំណុចភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ជនត្រូវចោទមានឈ្មោះ ឌឿន ឌី ភេទប្រុស​ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រូចសើច ឃុំដើមឫស​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល​ ។

ជនរងគ្រោះនាក់ឈ្មោះ​ ម៉ន ចន្ទ័ថន​ ភេទស្រី​ អាយុ២៧ឆ្នាំ​ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅ ភូមិថ្លុកព្រាល ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ បានរាយការណ៍ថា៖ មានសាកសពអណ្ដែតទឹកក្នុងរណ្ដៅដី ភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយមានការបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធី ដោយ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល ផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ក្រោយពីបានប្រកាសរកអត្តសញ្ញាណ ជនរងគ្រោះ និងបានជួបជាមួយក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះរួចមក សមត្ថកិច្ចជំនាញ
បានឈានដល់ការកំណត់មុខសញ្ញាឈ្មោះ ឌឿន ឌី ភេទប្រុស ត្រូវជាគូរស្នេហ៍ជនរងគ្រោះ ដែលទើបតែស្គាល់គ្នាជិត២ខែ និងធ្លាប់បានរួមភេទជាមួយគ្នាបាន២លើក ។ ជនសង្ស័យ បានសារភាពថា កន្លងមក នៅថ្ងៃទី០៩​ ខែមេសា​ ឆ្នាំ​២០២០​ វេលាម៉ោង១៧និង០០នាទី​ជនសង្ស័យ​ និងឈ្មោះ​ យឿន​ គន្ធា​ ភេទស្រី​ រស់នៅភូមិឃុំជាមួយគ្នា(ត្រូវជាប្អូនជីដូនមួយ)បានជិះ​ម៉ូតូ​១គ្រឿង​ម៉ាក​ហុងដា​ សេ១២៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1HF 6858 ជាម៉ូតូរបស់ឈ្មោះយឿន​ គន្ធា​ បាន​ជិះម៉ូតូ​ចេញពី​ផ្ទះទៅយក​ជនរងគ្រោះ​ នៅភូមិ​ ថ្លុក​ព្រាល​ ឃុំព្រះនិព្វាន្ត ស្រុក​ គងពិសី​ ខេត្ត​កំពង់​ស្ពឺ​  ដើម្បីទៅហូបបង្អែមនៅផ្សារ​កំពង់​កន្ទួត​ ពេលមកដល់​ផ្សារ​កំពង់​កន្ទួត​ពុំបាន​ហូប​បង្អែម​ទេ​ ដោយសារ​មេឃចង់ភ្លៀង ក៏នាំគ្នាជិះម៉ូតូទៅកន្លែងកើតហេតុ​ ហើយឈ្មោះ​ យឿន​ គន្ធា​ បាន​ជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញ បាត់ទៅ​ ដោយ​ទុក​ជនរងគ្រោះ​និង​ជនសង្ស័យ នៅជាមួយ​គ្នា រហូតដល់វេលាម៉ោង០០និង៤០នាទី​ឈាន​ចូល​ថ្ងៃ​ទី​១០​ខែឆ្នាំដដែល​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​ឈ្លោះ​ប្រកែក​គ្នា​ពីរឿង​ឲ្យជូនទៅផ្ទះ ​តែជន​សង្ស័យ​មិន​ព្រម​ជូនទៅ​ ទើបជន​រងគ្រោះ​ទះកំផ្លៀងជន​សង្ស័យ​០៣ដៃចំមុខ​ និង​ ជេរបញ្ចោរថែមទៀត​ ពេល​នោះជន​សង្ស័យ​ខឹង និងចង់ដោះដៃផង​បានយកលេះ ក៏យកឈើជ្រុងដែលនៅក្បែរកន្លែងកើតហេតុ មកវាយ​ជនរងគ្រោះ​ចំ​កញ្ចឹងក​ចំនួន​២​

ដំបង​បណ្តាល ឲ្យ​ស្លាប់​ ហើយ​ជនសង្ស័យ​បាន​យក​ដុំថ្ម១ដុំ ប៉ុនភ្លៅមនុស្សចាស់ ដាក់ចូលក្នុងអាវជនរង​គ្រោះ​ខាងក្រោយ​រួច​ រុញទម្លាក់ចូលក្នុងទឹក រណ្តៅដីខ្សាច់ លិចបាត់តែម្តង ។ លុះដល់ថ្ងៃទី១៧ ខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង​១៦និង២០នាទី​ មាន​ប្រជាពលរដ្ឋ ​មកឃ្វាលគោ បានឃើញ​សព​ជន​រង​គ្រោះ​អណ្តែត​ទឹក​ឡើង ទើប​មករាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើតហេតុស្រាវ​ជ្រាវ​ និងបើកការស៊ើប អង្កេតជាបន្ទាន់ រហូតឈានមកកំណត់បាន មុខសញ្ញា និងចាប់បាន​ជនសង្ស័យ ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល ស្រុកកណ្ដាលស្ទឹងដើម្បី កសាង​សំណុំរឿង​បន្តចាត់ការតាម​នីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya