ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បង្រៀនប្រពន្ធបើកឡានរ៉េចង្កូតបុក អ្នកលក់ឈូកម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល នៅបន្ទាយមានជ័យ

បង្រៀនប្រពន្ធបើកឡានរ៉េចង្កូតបុក អ្នកលក់ឈូកម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៩ខែមេសាឆ្នាំ២០២០ ប្រភពពីកន្លែងកើតហេតុបាននិយាយថា គេបានឃើញរថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2A 9331បើកពីកើតទៅលិចមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតទៅបុកអ្នកលក់ឈូកលើខ្នងអាង ពេញទំហឹងបណ្តាលអោយធ្លាក់ទាំងមនុស្ស រថយន្ត ចូលទៅក្នុងទឹកអាង។

 

គ្រោះថ្នាក់ចរាចរណីមួយបានកើតឡើង ខណៈដែលបុរសម្នាក់បានបង្រៀនប្រពន្ធអោយបើកឡាន ស្ថិតលើខ្នងអាងចំណុចស្ពានទី១រមណីយ៍ដ្ឋានអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមាន ៖
១.ឈ្មោះ ព្រីញ ដា ភេទ ស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិ មាត់ស្រះ ឃុំ ស្រះជីក ស្រុក ភ្នំស្រុក ខេត្ត បន្ទាយមានជ័យ

( របួសធ្ងន់ បែកក្រោមត្របកភ្នែកខាងឆ្វេង)
២.ឈ្មោះ លាង ភាឡៃ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ត្រូវជាប្តី រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ រលាត់ជញ្ជើមឆ្វេង)ជាម្ចាស់រថយន្ត និង

ទី៣- ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទ ស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំ ប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ជាអ្នកឈូក គៀនត្រជៀកស្ពានទី ១ ផ្នែកខាងលិច (របួសធ្ងន់ ) ។
ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក ដោយស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ។
បើយោងតាមការបញ្ជាក់ពីលោកអធិការបានអោយដឹងថា គឺបណ្តាលមកពីឈ្មោះ ព្រីញ ដា រៀនបើកបរ ដោយខ្វះការប្រុងប្រយ័ត្ន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya