ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បណ្ដាលឲ្យស្លាប់ ករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូធ្លាក់ផ្លូវ នៅប៉ៃលិន

បុរសម្នាក់ បណ្ដាលឲ្យស្លាប់ ករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូធ្លាក់ផ្លូវ នៅប៉ៃលិន

ប៉ៃលិន:   ករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់ដោយខ្លួនឯងចំនួន លើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុង/ខេត្ដប៉ៃលិន បណ្ដាលឲ្យមានមនុស្សស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបណ្តាលឲ្យខូចខាតម៉ូតូកម្រិតធ្ងន់ចំនួន ០១គ្រឿង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង១៥នាទីយប់ ។

ជនរងគ្រោះឈ្មោះ ពេង ប៉ក់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ដ សង្កាត់/ក្រុង/ខេត្ដប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ បាត់ដំបង 1W-6776 ទិសដៅពីលិចទៅកើត ស្លាប់នៅកន្លែងកើតហេតុ ។ មូលហេតុ៖ បណ្ដាលមកពីស្រវឹង (តាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះ) ។

សន្និដ្ឋាននៅកន្លែងកើតហេតុថា ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya