ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» ព័ត៌មានជាតិ » ផ្សាយដោយសារព័ត៌មាន CNA ! សិង្ហបុរី រកឃើញ COVID-19 ៥៩៦ករណីថ្មី ក្នុងរយៈពេលមួយថ្ងៃ, អ្នកឆ្លងសរុបកើនដល់ ៦,៥៨៨នាក់

ផ្សាយដោយសារព័ត៌មាន CNA ! សិង្ហបុរី រកឃើញ COVID-19 ៥៩៦ករណីថ្មី ក្នុងរយៈពេលមួយថ្ងៃ, អ្នកឆ្លងសរុបកើនដល់ ៦,៥៨៨នាក់

(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ COVID-19 ៥៩៦ករណី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ នាំឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦,៥៨៨នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី ការបញ្ជាក់លម្អិតពីករណីឆ្លងថ្មីទាំងអស់ខាងលើ និងការធ្វើបច្ចុប្បន្នភាពបន្ថែម នឹងត្រូវបានធ្វើឡើងនៅក្នុងសេចក្ដីជូនដំណឹងមួយ នៅយប់ ថ្ងៃអាទិត្យនេះ។ សិង្ហបុរី ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាប្រទេសគំរូ ក្នុងការទប់ស្កាត់ COVID-19 បានពើបប្រទះករណីឆ្លង COVID-19 យ៉ាងគំហុគ នារយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ បើទោះជាវិធានការរឹតត្បិតនៃ «គម្លាតសុវត្ថិភាព» កំពុង ត្រូវបានអនុវត្តក៏ដោយ។ ជុំវិញ ការកើនឡើងករណីឆ្លងនេះដែរ អាជ្ញាធរសិង្ហបុរី យល់ថាដោយសារតែ ការឆ្លងជាចង្កោម មានជាប់ពាក់ព័ន្ធនឹងពលករបរទេស។

គួរជម្រាបថា បច្ចុប្បន្ន សិង្ហបុរីមានអ្នកស្លាប់ដោយសារ COVID-19 ១១នាក់ និងជាសះស្បើយ៧៤០នាក់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya