ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ស្លាប់ និងស្ត្រី០២នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅព្រះសីហនុ

បុរសម្នាក់ ស្លាប់ និងស្ត្រី០២នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីម៉ោងជាង៩និង៣០នាទី យប់ថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០២០  បុរសម្នាក់បានស្លាប់និង ស្ត្រី០២ នាក់ទៀតរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩២-១៩៣ ស្ថិតនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត ០១គ្រឿងម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2B-3851 បើកបរដោយឈ្មោះ យាន យ៉ុង ភេទ ប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅផ្ទះ ២៨សេ ផ្លូវ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានអ្នករួមដំណើរចំនួន ០២នាក់ ឈ្មោះ ហង្ស ស្រីនិច ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ និង ០១នាក់ទៀត ពុំទាន់ស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ រថយន្តនេះជ្រុលចូលទៅចំណែកផ្លូវម្ខាងទៀតរួចក៍បុករថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ3A-3877 ដែល មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ តន ម៉ាប់ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកោះស្រា ឃុំត្រពាំងឃ្លាំង ស្រុកត្រពាំងឃ្លាំង ខេត្តកំពត ។

 

គ្រោះថ្នាក់នេះ បណ្តាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ និងរបួសមនុស្សចំនួន ២នាក់ ៖

១. ឈ្មោះ យាន យ៉ុង អ្នកបើកបររថយន្ត CRV ស្លាប់នៅនឹងកន្លែងកើតហេតុ

២. ឈ្មោះ ហង្ស ស្រីនិច  អ្នករួមដំណើរលើរថយន្ត CRV របួសមធ្យម

៣. អ្នករួមដំណើរលើរថយន្ត CRV មិនទាន់ស្គាល់អត្តសញ្ញាណ របួសមធ្យម  ។

 

អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ និងចាត់ចែងសាកសពទុកជូនក្រុមគ្រួសារ ចំណែកអ្នកបើកបររថយន្តHYUNDAI នគរបាលបានឃាត់ខ្លួនបណ្តោះអាសន្ននាំមកសាកសួរ រួមនិងវត្ថុតាង រថយន្តចំនួន ០២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ រងចាំដោះស្រាយបន្តនៅពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya