ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ ឃាត់ឆែកត្រួតពិនិត្យឃើញកាំភ្លើងខ្លី ចាប់វាយខ្នោះ នៅភ្នំពេញ

ប្រទះឃើញ ឃាត់ឆែកត្រួតពិនិត្យឃើញកាំភ្លើងខ្លី ចាប់វាយខ្នោះ នៅភ្នំពេញ

ភ្នំពេញ៖ កាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២០ ជនសង្ស័យ២នាក់សង្ស័យចេញ ដើរប្រព្រឹត្តបទ ល្មើសចំថ្ងៃស៊យនគរបាលប្រទះឃើញឃាត់ឆែកត្រួតពិនិត្យឃើញកាំភ្លើងខ្លីចាប់វាយខ្នោះយកមក សាកសួរនាំហេតុការនេះកើតឡើង  នៅចំណុចផ្លូវ៤៣២ កែង១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ជនសង្ស័យទី1 ឈ្មោះ សុខ ជា ភេទប្រុស អាយុ45ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបរ រត់ម៉ូតូឌុប ។

ជនសង្ស័យទី2ឈ្មោះ សួន រ៉ាស៊ី ស្នាក់នៅបឹងកក់ ខណ្ឌដូនពេញ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅនៅស្រុកកណ្ដាលស្ទឹង

ខេត្ត កណ្ដាលសំភារៈដកហូត អាវុធខ្លី 1ដើម ម៉ាកកា 54 គ្រាប់ 7គ្រាប់ ដែកសំរាប់កាច់កម៉ូតូ 6ដើម និងម៉ូតូ ស្មាស់ 1គ្រឿងពាក់ស្លាកលេខ ភ្នំពេញ1BL 9230និងកាបូបពណ៍ខ្មៅសំរាប់ដាក់អាវុធខ្លីនិងឧបករណ៍សំរាប់កាច់កម៉ូតូ ឃាត់ខ្លួនពីបទប្រើប្រាស់អាវុធខុសច្បាប់ ។

 

ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកស៊ុយសូគីស្មាស់វីពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១BL-៩២៣០ ដោយ មានការសង្ស័យឃាត់ត្រួតពិនិត្យហើយរកឃើញអាវុធខ្លីម៉ាកK៥៤និងគ្រាប់ចំនួន៧ដែលរកឃើញនៅលើខ្លួនជន

សង្ស័យសុខ ជា លាក់ក្នុងកាបូបស្ពាយពណ៍ខ្មៅហើយនាំខ្លួនមកសាកសួរនាំនៅអធិការដ្ឋាន ។ ជនសង្ស័យទាំង២នាក់សារភាពខ្លួនដាច់លុយចាយហើយក៏បបួលគ្នាដើរលួចកាច់កម៉ូតូប្រជាពលរដ្ឋណាទុកប្រហែស

តែចំថ្ងៃស៊យមិនទាន់បានលួចផងនគរបាលឃាត់តែម្ដង ។ ជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya