ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ទុស្សេខ្សែភ្លើងឆេះផ្ទះស្ទើរទាំងស្រុង ខណះម្ចាស់ផ្ទះមិននៅ

ទុស្សេខ្សែភ្លើងឆេះផ្ទះស្ទើរទាំងស្រុង ខណះម្ចាស់ផ្ទះមិននៅ

(ខេត្តបន្ទាយមានជ័យ): ហេតុការណ៍គ្រោះអគ្គីភ័យមួយបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី១៨ខែមេសាឆ្នាំ២០២០ នៅក្នុងមណ្ឌលកុមារមេគង្គ ស្ថិតក្នុងភូមិអូរំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោប៊ុន ផេង ស្នងការរង ទទួលការងារគ្រប់អាវុធជាតិផ្ទុះនិងអគ្គីភ័យ បានឲ្យសារព័ត៍មានដឹងថា ផ្ទះដែលរងការខូចខាតមានទំហំ៩មគុណ៦ម ថ្មក្រោមឈើលើ មានម្ចាស់ឈ្មោះ ម៉ាតាំង ឆាលម៉ាំងឌីយ៉ូ ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិ ស្វីស សញ្ជាតិ ខ្មែរ ជាប្រធានមណ្ឌលកុមារមេគង្គ ។នៅពេលកើតហេតុម្ចាស់ផ្ទះមិននៅដោយរវល់ចុះទៅធ្វើការងារនៅស្រុកម៉ាឡៃ ចាក់សោផ្ទះទុកចោល

លោកស្នងការរងបានបញ្ជាក់ថា៖ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងមាន រថយន្តរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ១គ្រឿងនិងរថយន្តរបស់ស្នងការដ្ឋាននគរ បាលខេត្តចំនួន២គ្រឿងបានចេញអន្តរាគមន៍ បាញ់ទឹកពន្លត់ អស់ចំនួន៤រថយន្ត ទើបគ្រប់គ្រងស្ថានការបាន នៅវេលាម៉ោង៣រសៀល ភ្លើងរលត់ទាំងស្រុង ។ចំពោះការខូចខាតផ្ទះខូចខាតអស់៧០%ផ្នែកឈើខាងលើឆេះទាំងស្រុង និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនឆេះអស់ផងដែរ។ចំពោះមូលហេតុដែលបង្កឲ្យឆេះ នេះគឺបណ្តាលមកពីទុស្សេរខ្សែភ្លើងខណៈដែលម្ចាស់ផ្ទះមិននៅ រវល់ជាប់ការងារទៅស្រុកម៉ាឡៃ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya