ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីឆក់កាបូប នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីឆក់កាបូប នៅភ្នំពេញ

ភ្នំពេញ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៥និង៣០នាទី ជនសង្ស័យឈ្មោះ ស៊ិន សុភាព ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បានជិះម៉ូតូចេញពីផ្ទះសង្សារ នៅម្តុំ ផ្សារ៧មករា ពេលជិះម៉ូតូមក ដល់ចំណុចកើតហេតុទីកន្លែងខាងលើ ជនសង្ស័យក៏បានគាជើងជនរងគ្រោះ កំពុងដើរស្ពាយកាបូប រួចក៏ធ្វើសកម្មភាពឆក់តែម្តង។

ពេលឆក់បានសម្រេច ជនសង្ស័យក៏បើកម៉ូតូគេចខ្លួន ហើយមកប៉ះជាមួយផាត់អាប់ បណ្តាលឲ្យដួលម៉ូតូជនសង្សយ័ បន្ទាប់មកជនសង្ស័យក៏បានរត់គេចខ្លួនចោលម៉ូតូ តែក៏ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៏នគរបាលផ្សារដេប៉ូទី១ ឃាត់ខ្លួនប្រគល់មកឲ្យប៉ុស្តិ៍នគរបាលវាលវង់ដើម្បីចាត់ការបន្ត។

វត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាក ADV ពណ៏ប្រផះសេរី ឆ្នាំ២០២០ ស្លាកលេខភ្នំពេញ 1AiG ០៤០៨ និងទូរសព្ទ័ដៃម៉ាក សាំសុង ពណ៏ទឹកប្រាក់ ចំនួន០១គ្រឿង ហើយជនសង្សយ័ មានប្រើប្រាស់គ្រឿងញៀន។  ជនសង្សយ័កំពុងឃាត់ខ្លននៅអធិដ្ឋាននគរបាលខណ្ឌ៧មករា ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya