ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្រសួងប្រកាស ៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ ២នាក់ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១០៥នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងថ្មីទេ

ក្រសួងប្រកាស ៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ ២នាក់ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់១០៥នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងថ្មីទេ

(ភ្នំពេញ)៖  នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយ ដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ២នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើន ឡើងរហូតដល់១០៥នាក់ ហើយពិសេសបំផុតគ្មានអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះ មកត្រឹមចំនួន១៧នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ។

ករណីជាសះស្បើយចំនួន០២នាក់ ៖

* ស្ត្រីជនជាតិវៀតណាមអាយុ៣៤ឆ្នាំ ជាភ្ញៀវទេសចរដែលស្នាក់នៅបណ្ដោះអាសន្ន នៅខុនដូកោះពេជ្រ រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាព ចាក់អង្រែក្រោម រាជធានីភ្នំពេញ។

* ក្មេងប្រុសជនជាតិខ្មែរអាយុ១២ឆ្នាំ (ឪពុកជាអ្នកដែលវិលត្រឡប់ មកពីពិធីសាសនា នៅប្រទេសម៉ាឡេស៊ី បានជាចេញពីមន្ទីរពេទ្យរួចហើយដែរ) រស់នៅក្រុងសៀមរាប បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរ ពេទ្យខេត្តសៀមរាប៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya