ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់ផ្លូវគ្រួសក្រហមចំនួន ២ខ្សែ នៅស្រុកអូររាំង បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់ផ្លូវគ្រួសក្រហមចំនួន ២ខ្សែ នៅស្រុកអូររាំង បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ

មណ្ឌលគិរី ៖ ទោះបីមមាញឹកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះក៏ពិតម៉ែន តែអាជ្ញាធរខេត្តមណ្ឌលគិរី នៅតែបន្តការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស នៅតំបន់ដាច់ស្រយាល ដើម្បីធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋធ្វើដំណើរមាន លក្ខណៈងាយស្រួលជាងមុន ជាក់ស្តែង នៅថ្ងៃសៅ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានដឹកនាំក្រុមការងារ និងអាជ្ញាធរស្រុកអូររាំង បានអញ្ជើញចុះត្រួតពិនិត្យមើលការសាងសង់ផ្លូវគ្រួសក្រហមចំនួន ពីរខ្សែ ក្នុងឃុំ សែនមនោរម្យ ស្រុកអូររាំង បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែមេសា កន្លងទៅថ្មីៗនេះ។

សូមបញ្ជាក់ថា ការសាងសង់ផ្លូវគ្រួសក្រហមចំនួន ២ខ្សែ ប្រវែងសរុបចំនួន ៣១,៣០០ម៉ែត្រ ទី១. ផ្លូវទៅភូមិអណ្តូងក្រឡឹង ប្រវែង៧,៣០០ម៉ែត្រ ទទឹង០៦ម៉ែត្រ និងដាក់លូ ០២កន្លែង និងទី២ ផ្លូវទៅភូមិរការ ប្រវែង ២៤,០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំងនាពេលនេះ គឺជាគម្រោងរបស់អាជ្ញាធរ ខេត្តមណ្ឌលគិរី និងឃុំសែនមនោរម្យ ស្ថាបនាដោយក្រុមតេជោ សៀមរាម។ ហើយការសាងសង់ផ្លូវទាំងពីរខ្សែនេះ គឺដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំងនេះតែម្តង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya