ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ក្មេងប្រុសម្នាក់ បើករថយន្ដដឹកដីបត់ឆ្លងផ្លូវ ធ្វើឲ្យម៉ូតូមួយគ្រឿងបើកស្របទិសគ្នា បុកបណ្ដាលឲ្យដួល ធ្វើឲ្យក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ឃ្ទាតចូលទៅក្រោមកង់រថយន្ដ ត្រូវរថយន្ដកិនស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល នៅកណ្តាល

ក្មេងប្រុសម្នាក់ បើករថយន្ដដឹកដីបត់ឆ្លងផ្លូវ ធ្វើឲ្យម៉ូតូមួយគ្រឿងបើកស្របទិសគ្នា បុកបណ្ដាលឲ្យដួល ធ្វើឲ្យក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ឃ្ទាតចូលទៅក្រោមកង់រថយន្ដ ត្រូវរថយន្ដកិនស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល នៅកណ្តាល

កណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង៤៥នាទីល្ងាច ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល  ។
ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ បើករថយន្ដដឹកដីបត់ឆ្លងផ្លូវ ធ្វើឲ្យម៉ូតូមួយគ្រឿងបើកស្របទិសគ្នាបុកបណ្ដាលឲ្យដួល ធ្វើឲ្យក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ឃ្ទាតចូលទៅក្រោមកង់រថយន្ដ ត្រូវរថយន្ដកិនស្លាប់យ៉ាងអណោចអធ័ម និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។

រថយន្ដបង្កម៉ាកនីសាន់ ពណ៌ខៀវ ប្រភេទបែន ពាក់ស្លាកលេខ ចង្កូតស្តាំ PP-2329 បើកបរដោយឈ្មោះ ផន តាវម៉េងសឺ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

ចំណែកជនរងគ្រោះមានគ្នា៤នាក់ ទី១.ឈ្មោះ នួន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកCPX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HF-8380របួសធ្ងន់ ,ទី២.ឈ្មោះ កែវ ស្រីនុច ភេទស្រី អាយុ២៨ឆ្នាំ  របួសស្រាល ជាអ្នករួមដំណើរ ទី៣.ឈ្មោះ សំណាង វីរះបុត្រ ភេទប្រុស អាយុ៨ឆ្នាំ (ស្លាប់)ជាអ្នករួមដំណើរ  និងទី៤.ឈ្មោះ សំណាង វិរះសិដ្ឋ ភេទប្រុស អាយុ៥ឆ្នាំ (របួសស្រាល)ជាអ្នករួមដំណើរ ។ ជនរងគ្រោះទាំង៤នាក់ ត្រូវជាឪពុកម្ដាយកូននិងគ្នា មានទីលំនៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកបរម៉ូតូម៉ាក CPX ពណ៌សខាងលើ ឌុបកូនប្រពន្ធ៣នាក់ពីក្រោយ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដបែនដឹកដីមួយគ្រឿងបើកស្របទិសគ្នា បានស៊ីញ៉ូបត់ស្តាំចូលផ្លូវលំ កាត់មុខម៉ូតូជនរងគ្រោះ ធ្វើឲ្យអ្នកបើកម៉ូតូអកហ្ស៊ើចាប់ហ្វ្រាំងបូមដួល រអិលទៅបុករថយន្ត បណ្តាលអោយរថយន្តកិនកុមារអាយុ៨ឆ្នាំស្លាប់ម្នាក់បាត់បង់ជីវិតតែម្ដង រីឯអ្នកបើកបរនិងអ្នករួមដំណើរ៣នាក់ ទៀតរងរបួសធ្ងន់ស្រាល ។  សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងកសាងសំណុំរឿង ដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់  ។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya