ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ករណីប្រើប្រាស់ និងជួញដូរសារញៀន នៅភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ៤នាក់ ករណីប្រើប្រាស់ និងជួញដូរសារញៀន នៅភ្នំពេញ

ភ្នំពេញ:   កម្លាំង អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការល្បាត ពួនស្ទាក់នៅក្នុងមូលដ្ឋាន លុះមកដល់ចំនុចផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រ  ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់រួមមាន ៖
១/ឈ្មោះ ណុប ចាន់ណា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន។
២/ឈ្មោះ វ៉ា ឡេង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន។
៣/ឈ្មោះ សឿង កក្កដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន។
៤/ឈ្មោះ សំ ស្រីនី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ឃាត់ខ្លួន ។

វត្ថុតាង និងសម្ភារ:ដកហូត៖
-ក្រាមសថ្លាចំនួន ០៣កញ្ចប់តូចជា របស់ឈ្មោះ ណុប ចាន់ណា
-ក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ (០១កញ្ចប់ធំល្មម និង០១កញ្ចប់តូច) ជារបស់ឈ្មោះ វ៉ា ឡេង
-ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់តូច ជារបស់ ឈ្មោះ សឿង កក្កដា
-ខ្សែកលោហះធាតុពណ៌ទង់ដែងលាយពណ៌ប្រាក់ចំនួន ០១ខ្សែ ចិញ្ជៀនលោហះធាតុចំនួន ០៣វង់ និងចិញ្ជៀន
ព៌ណទឹកប្រាក់ ចំនួន០១វង់ ជារបស់ឈ្មោះ សំ ស្រីនី ។

ជនសង្ស័យទាំង ០៤នាក់ខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya