ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​៥​នាក់​ ក្នុង​គ្រួសារ​មួយ ​ពុល​រកមុខ​មិនឃើញ នៅបន្ទាយមានជ័យ

ពលរដ្ឋ​៥​នាក់​ ក្នុង​គ្រួសារ​មួយ ​ពុល​រកមុខ​មិនឃើញ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ​:  កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០២០ ពលរដ្ឋ​៥​នាក់​ក្នុង​គ្រួសារ​មួយ​ពុល​រកមុខ​មិនឃើញ​នៅ​ឃុំ​ទាន​កាំ​ស្រុក​ព្រះនេត្រព្រះ  ​។ មន្ត្រី​សមត្ថកិច្ច​ជំនាញ​កំពុង​ពិនិត្យ​រក​មូលហេតុ​ហើយ​។

ករណី​ពលរដ្ឋ​ពុល​មួយ​គ្រួសារ ចំនួន​៥​នាក់​រួមមាន ៖ ១ /​ឈ្មោះ ប៊ុន សារឿន​​អាយុ ៤៩​ឆ្នាំ​ជា​ប្តី​។ ២/​ឈ្មោះ ខិម សា​រ៉ា​យ ​អាយុ​៤២​ឆ្នាំ​ជា​ប្រពន្ធ ។​៣ /​ឈ្មោះ ប៊ុន កំសត់ ភេទ​ប្រុស​អាយុ ៨ ឆ្នាំ​ជា​កូន ។​៤ /​ឈ្មោះ ប៊ុន សារិន ​ភេទ​ស្រី អាយុ ៦ ឆ្នាំ ជា​កូន​។ ៥ /​ឈ្មោះ ឈូ រ៉ា​ឈាន ភេទ​ស្រី​អាយុ ៣​ឆ្នាំ​។ អ្នក​ទាំងអស់គ្នា​មាន​ទី​នៅ​ភូមិ​ទាន​កាំ​ជើង ឃុំ​ទាន​កាំ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។​

មុន​មាន​សភា​ពពុល​ដោយ​ទន់​ដៃជើង រកកល​ក្អួត​ច​ង្អោរ ធី​ង​ធោ​ង វិលមុខ​នោះ ពលរដ្ឋ​ខាងលើ​បាន​ទិញ​ហូប​ពងមាន់​អាំង​ដើរ​លក់ និង​ទិញ​បង្អែម​លក់​ក្នុងភូមិ និង​ហូប​បុកល្ហុង​ដែល​ធ្វើ​ខ្លូន​។ ហេតុនេះហើយ ទើប​មិនដឹងថាពុល​ពីអ្វី​ចំណី​ណា មកពី​អាកាសធាតុ​ក្តៅ​ហប់ និង​ចំហាយ​ខ្យល់​ក្តៅ លាយ​ឡំ​លំអង​ផ្កាឈើ​ព្រៃ​រុះ​រោយ​នោះ​។​

​មកទល់ពេលនេះ អ្នកជំងឺ​ស្រាល​ទាំងអស់​បញ្ជូនទៅ​ដេក​ពិនិត្យ​ព្យាបាល​បន្សាប​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ​។​ ​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​ម​ន្ទី​រ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ឲ្យដឹង​កាលពី​ថៃ្ង​ទី​១៨​ខែមេសា​ឆ្នាំ​២០២០​ថា  ស្ថានភាព​អ្នកជំងឺ​ស្រាល​ដែរ​ទេ ហើយ​ក្រុមគ្រូពេទ្យ​បាន​នឹង​កំពុង​យកចិត្ត​ទុកដាក់​តាមដាន ពិនិត្យ​បន្សាប​ព្យាបាល ហើយ​យក​សំណាក​ទៅពិនិត្យ​រក​មូលហេតុ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya