ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឃាត់ជនសង្ស័យ ៣នាក់ ករណីគប់ដុំថ្មបែកកញ្ចក់ឡាន អ្នកដំណើរតាមផ្លូវ នៅព្រៃវែង

ឃាត់ជនសង្ស័យ ៣នាក់ ករណីគប់ដុំថ្មបែកកញ្ចក់ឡាន អ្នកដំណើរតាមផ្លូវ នៅព្រៃវែង

ព្រៃវែង:  នៅវេលាម៉ោង ១០និង១៨នាទីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចភូមិ

ស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ មានមនុស្សមួយក្រុមមានគ្នាប្រហែល ១០នាក់ ជិះម៉ូតូចំនួន ៧គ្រឿង បានធ្វើ

សកម្មភាព គប់ដុំថ្មទៅលើរថយន្តម៉ាក highlander បណ្ដាលឲ្យបែកកញ្ចក់ ម្ចាស់មានឈ្មោះ កែប រតនា ភេទប្រុស រស់នៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បន្ទាប់ពីគប់បែកកញ្ចក់រួចម្ចាស់រថយន្តដេញតាម ចាប់បានជនសង្ស័យម្នាក់ឈ្មោះ ព្រាប ពិសាល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងបានប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចអាវុធហត្ថខេត្ត និងដាក់ពាក្យបណ្តឹងទៅលើពួកក្រុមជនសង្ស័យដែលបានប្រព្រឹត្តសកម្មភាពខាងលើ ហើយបានរត់គេចខ្លួនក្រោយពេលធ្វើសកម្មភាពរួច។

ដោយមានបទបញ្ជាពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងបានការសម្របសម្រួលនីតិវិធីពី លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធហត្ថស្រុកពាមរក៍ដឹកនាំដោយលោក អនុសេនីយ៍ត្រី ឈួន ឬទ្ធី មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ បានធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន ២នាក់បន្ថែមទៀតដែលពាក់ព័ន្ធករណីខាងលើ រួមមាន ៖
១/ឈ្មោះ សុខ រដ្ឋា ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអក្នលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
២/ឈ្មោះ មាន វាសនា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
វត្ថុតាងដកហូតរួមមាន៖​
-ម៉ូតូ ១គ្រឿង
-ទូរស័ព្ទដៃ ១គ្រឿង។  ជនសង្ស័យរួម នឹងវត្ថុតាងមន្ត្រីជំនាញអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya