ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » សម្តេច ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ស្ពានឆ្លងដែលវែងជាងគេ នៅក្នុងខេត្តកំពង់ឆ្នាំង តែអ្នកមានលុយមានអំណាច ឆ្លៀតឱកាសឃុបឃិតគ្នាកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីព្រៃលិចទឹក ដែលជាជំរកត្រីពងកូនចែកគ្នាធ្វើជាកម្មសិទ្ធិស្របច្បាប់

សម្តេច ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ស្ពានឆ្លងដែលវែងជាងគេ នៅក្នុងខេត្តកំពង់ឆ្នាំង តែអ្នកមានលុយមានអំណាច ឆ្លៀតឱកាសឃុបឃិតគ្នាកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីព្រៃលិចទឹក ដែលជាជំរកត្រីពងកូនចែកគ្នាធ្វើជាកម្មសិទ្ធិស្របច្បាប់

ខេត្តកំពង់ឆ្នាំង ៖ ដីព្រៃលិចទឹកដែលជាដីព្រៃតំបន់ (៣)បី រាប់រយហិកតា កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុង ពីសំណាក់អ្នកមានលុយមានអំណាចឆ្លៀត ឱកាសឃុបឃិតគ្នាធ្វើសកម្មភាព កាប់ឆ្ការ ឈូសឆាយ​ ទន្រ្ទានយកចែកគ្នា យកធ្វើជា ដីកម្មសិទ្ធិស្របច្បាប់យ៉ាងអនាធិបតេយ្យជារៀងរាល់ឆ្នាំដោយពុំមានការទប់ស្កាត់ នឹងបង្ក្រាប ។

 

តែសូមក្រឡេកមើលផ្ទៃដីព្រៃលិចទឹករាប់រយហិកតា ដែលក្រុមអ្នកមានលុយមានអំណាច ឆ្លៀតឱកាសឃុបឃិតគ្ នាប្រើល្បិចឆ្ពិនភ្នែកកែប្រែផ្ទៃដីព្រៃលិចទឹកឲ្យក្លាយទៅជាដីអាស្រ័យផលដែលផ្គើន នឹងអនុសាសន៍ របស់ប្រមុខ ថ្នាក់នាំដែលបានដាក់ចេញកន្លងមកជាបន្តបន្ទាប់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិក្នុងខេត្តកំពង់ឆ្នាំង ដូចជា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនឹង លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែងទប់ស្កាត់នឹងបង្ក្រាបអោយបាន រាល់សកម្មភាពបទល្មើសដែលកើតមាននៅលើអាណាចក្រ របស់ខ្លួនគ្រប់គ្រង ។

 

ដោយមានមតិប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង បានចោទប្រកាន់ លោក ចន សារឿន

ជាមន្ត្រី ឃុំផ្លូវទូកផង នឹងជាមេការត្រាក់ទ័រផង បានអោយត្រាក់ទ័រជាច្រើនគ្រឿងចូលធ្វើសកម្មភាព ឈូសឆាយទន្រ្ទាន កាន់កាប់ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូនរាប់រយហិចតា រហូតដល់ ឈូសឆាយ យកដីរបស់ពួកគាត់ជាច្រើនហិកតា ទៀតផង ប្រជាពលរដ្ឋក្នុងឃុំ ច្រណូកបានដាក់ពាក្យបណ្តឹងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ស្រុកតែគ្មាន ដំណោះស្រាយឲ្យពួកគាត់ទេ។

 

អ្នកសារព័ត៌មានយើងបានទូរស័ព្ទ ជួបជាមួយ លោក ចន សារឿន ដែលជាមន្ត្រី ឃុំ ផ្លូវទូក តើដូចពាក្យប្រពលរដ្ឋក្នុង ឃុំច្រណូកចោទប្រកាន់ដែរ ឬទេ លោក ចន សារឿន មន្ត្រី ឃុំផ្លូវទូក បានឆ្លើយប្រាប់តាមទូរស័ព្ទថា ការចោទ ប្រកាន់របស់ប្រជាពលរដ្ឋក្នុង ឃុំ ច្រណូក គឺជារឿងមិនពិតទេ លោក ចន សារឿន អត់មានដីនៅទីនោះដូចការចោទ ប្រកាន់នោះទេ ដីនៅទីនោះគឺជាដីប្រជាពលរដ្ឋនៅ ឃុំ ផ្លូវទូក គាត់ជាមេការត្រាក់ទ័រទៅ ឈូសឆាយ អោយប្រជាពលរដ្ឋ របស់ពួកគាត់ ហើយប្រជាពលរដ្ឋរបស់ពួកគាត់ក្នុងឃុំ ផ្លូវទូកអត់មានទៅយកដីឃុំច្រណូកទេ មានតែប្រជាពលរដ្ឋក្នុងច្រណូកទេ ដែលមកទន្រ្ទានយកដីពួកគាត់ក្នុង ឃុំ ផ្លូវទូក ម្យ៉ាងដែរមន្ត្រី ស៊ីប្រាក់ខែរដ្ឋតែបំរើផលប្រយោជន៍បុគ្គល បំពានច្បាប់ ។

យោងតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋក្នុង ស្រុកកំពង់លែងបានឲ្យដឹងថា លោក ចន សារឿន មន្ត្រី ឃុំ ផ្លូវទូក ដែលឈូសឆាយ យកដីរបស់ប្រជាពលរដ្ឋក្នុង ឃុំ ច្រណូក គឺនៅចំណុចបឹងទេពីរ ជាប់ព្រំប្រទល់ ឃុំ ពីរ គឺ ឃុំ ផ្លូវទូក

នឹង ឃុំ ច្រណូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋក្នុង ឃុំ ច្រណូកបានដាក់ពាក្យប្តឹងចូលសាលាដំបូង ខេត្តយូរហើយតែពុំទាន់មានចំាត់ការនោះទេ រាល់ថ្ងៃនេះដីព្រៃលិចទឹក កំពុងទទួលរងនូវការបាត់បង់អស់ទាំងស្រុងហើយ ។

ប្រភពដដែលនោះ បានបន្តទៀតថា គេឃើញមានកម្លាំងចម្រុះចេញចូលឆ្លងកាត់ជារៀងរាល់ថ្ងៃ កម្លាំងចម្រុះទាំងនោះមិនមែនចុះមកទបស្កាត់បទល្មើសទេគឺចុះមកបង្កើតបទល្មើសត្រាក់ទ័រ បាញ់ស្លាកលេខ ក្នុងមួយគ្រឿងបង់ ១១៥០០០០រៀល ( មួយលានដប់ប្រាំម៉ឺនរៀល ) ត្រាក់ទ័រ ឈូសឆាយដីព្រៃលិចទឹក លោក ឃី ងី មន្ត្រីជលផលធ្វើរបាយការណ៍ បញ្ជូនទៅថ្នាក់លើថា កែប្រែដីល្ងរ ឲ្យក្លាយទៅជាដីអាស្រ័យផល! ត្រាក់ទ័រ ឈូសព្រៃលិចទឹក លោក ឃី ងី ធ្វើរបាយការណ៍ឆ្លើយតប កែប្រែដីដែលមានបន្លាយួនឲ្យទៅជាដីអាស្រ័យផលតែដីព្រៃ លិចទឹកត្រូវ ទទួលរងនូវការបាត់បង់អស់គ្រប់កន្លែងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នឹង លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែង ប្រហែលជាបានសើមមាត់សើម ក ដែលហើយមើលទៅ បានជាស្ងាត់មាត់ដូចគេ ចុកគ្មានចំណាត់ការ ៕ ចាំអ៊ុតមើល

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya