ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហឹង្សាកាប់លើជនរងគ្រោះ នៅបន្ទាយមានជ័យ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហឹង្សាកាប់លើជនរងគ្រោះ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖  នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ឃាត់ខ្លួនជនសង្ស័យម្នាក់នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន   នៅចំណុច ភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្ទាប់ពីរូបខ្លួននិងបក្សពួកធ្វើសកម្មភាព ហឹង្សារដោយកាប់ទៅលើជនរងគ្រោះម្នាក់រងបួសយ៉ាងទម្ងន់។

ជនសង្ស័យមានគ្នាចំនួន០៣នាក់ បានជិះម៉ូតូម៉ាកវេវ ពណ៌ខៀវ កាប់ទៅលើជនរងគ្រោះបណ្ដាលអោយរងរបួសចំនួន ០៣កន្លែង ត្រង់ថ្គាមខាងឆ្វេងធ្ងន់ធ្ងរ ០១កន្លែង, ប្រអប់ដៃខាងឆ្វេង ០២កន្លែង។

ជនរងគ្រោះឈ្មោះ ប៊នឡុង គឹមឈីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែតបន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យទាំងបីក៏បាននាំគ្នាគេចខ្លួនបាត់។ ទោះជាយ៉ាងណាតាមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធ ហត្ថក្រុង ប៉ោយប៉ែតកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សៀវម៉េង នូចាន់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រីឯបក្សពួកពីរនាក់ទៀតបានរត់គេចខ្លួន។

ជនសង្ស័យខាងលើកំពុងកសាងសំណុំរឿងទៅតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់តុលាការ ចំណែកបក្ខពួកពីរនាក់ ទៀតកម្លាំងជំនាញនឹងបន្តការស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya