ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ នៅព្រះសីហនុ

បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ នៅព្រះសីហនុ

ព្រះសីហនុ ៖    នៅវេលាម៉ោងជិត១រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ កើតឡើងលើដងផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រ១២៧.១២៨ ស្ថិតក្នុងភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

យុវជនម្នាក់រងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ លើដងផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលាខេត្តព្រះសីហនុ។

គ្រោះថ្នាក់ ចរាចរណ៏នេះកើតឡើងរវាងរថយន្តម៉ាកកាមរី ឆ្លាម ស្លាកលេខភ្នំពេញ2C – 8690 បើក បរ ដោយឈ្មោះ មិន បូរាប ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិក្រសារជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង មានទិសដៅ ព្រះសីហនុ -ភ្នំពេញ ។

រីឯម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ស្លាកលេខព្រៃវែង1B -1944 បើកបរដោយឈ្មោះបឿន លីហុង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (បត់ឆ្វេងឡើងផ្លូវជាតិលេខ៤ ) ក៏ត្រូវបានរថយន្តខាងលើបុក បណ្តាលអោយរងរបួសធ្ងន់ បានបញ្ជូន ទៅសង្រ្គោះនៅមណ្ឌលសុខភាពតក្កវិទ ស្រុកកំពង់សីលា។

រថយន្តនិងម៉ូតូ ព្រមទាំងអ្នកបើកបររថយន្ត ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ធ្វើការដោះស្រាយទៅតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya