ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ ! ប្រទេសចិន អាល្លឺម៉ង់ និងអ៉ីតាលី បង្ហាញការគាំទ្រពេញទំហឹងដល់ WHO ចំពោះមុខការផ្តាច់ជំនួយ ពីសហរដ្ឋអាមេរិក

ផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ ! ប្រទេសចិន អាល្លឺម៉ង់ និងអ៉ីតាលី បង្ហាញការគាំទ្រពេញទំហឹងដល់ WHO ចំពោះមុខការផ្តាច់ជំនួយ ពីសហរដ្ឋអាមេរិក

(បរទេស)៖ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានទទួលរងការកាត់ផ្តាច់ ថវិកាឧបត្ថម្ភពីសហរដ្ឋអាមេរិកនោះ ប្រទេសធំៗដទៃទៀតដូចជា ចិន អ៉ីតាលី និងអាល្លឺម៉ង់ បានសម្តែងគាំទ្រចំពោះស្ថាប័នអន្តរជាតិដ៏សំខាន់មួយនេះ នៅខណៈដែលពិភពលោក កំពុងរងគ្រោះដោយសារជំងឺឆ្លងរាតត្បាត COVID-19។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០។

នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ចាង ជន (Zhang Jun) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីម្តងទៀត ពីគោលជំហរគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិន ចំពោះអង្គការសហប្រជាជាតិ ក៏ដូចជាចំពោះតួនាទីដឹកនាំដ៏សំខាន់ របស់អង្គការសុខភាពពិភពលោក ក្នុងការងារសម្របសម្រួលកិច្ច សហប្រតិបត្តិការអន្តរជាតិ ប្រឆាំងនឹង COVID-19។

លោក Zhang បាននិយាយទៀតថា អង្គការ WHO ប្រកាន់ខ្ជាប់នូវជំហរជាសត្យានុម័ត ឥតលម្អៀង និងផ្អែកលើតឹកតាងនៃវិទ្យាសាស្រ្ត ព្រមទាំងផ្តល់ការណែនាំ ក៏ដូចជាការជួយជ្រោមជ្រែងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពដល់ប្រទេសនានា នៅជុំវិញពិភពលោក ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំង COVID-19។

នៅថ្ងៃដដែលអនុរដ្ឋមន្រ្តីការបរទេសអ៉ីតាលី លោកស្រី ម៉ារីណា ស៊ែរីនី (Marina Sereni) ក៏បានបញ្ចេញមតិគាំទ្រដល់ WHO ផងដែរ។ លោកស្រី Sereni បាននិយាយថា អង្គការសុខភាពពិភពលោក មានសារៈសំខាន់ជាខ្លាំង ក្នុងការប្រយុទ្ធជាមួយ COVID-19 ហើយប្រទេសលោកស្រីនឹងបន្តផ្តល់ការគាំទ្រជានិច្ចដល់បេសកកម្ម របស់ស្ថាប័នអន្តរជាតិមួយនេះ។

ជាមួយគ្នានេះដែរ ដោយមិនខុសពីចិន និងអ៉ីតាលីឡើយ អធិកាបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល Angela Merkel បានសម្តែងការគាំទ្រពេញទំហឹង ចំពោះអង្គការ WHO និងស្នើឲ្យបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយវិបត្តិ COVID-19។ រីឯរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក ហេកូ ម៉ាអាស (Heiko Maas) ក៏បានលើកឡើងដែរថា WHO នៅតែជាឆ្អឹងខ្នងដ៏សំខាន់ នៃការប្រយុទ្ធតទល់នឹងជំងឺឆ្លងរាតត្បាតលក្ខណៈអន្តរជាតិ ហើយវាជារឿងមិនសមហេតុផលនោះឡើយ ក្នុងការមើលស្រាល រិះគន់ និងកាត់បន្ថយធនធាន WHO នាពេលនេះ។

គួរជម្រាបថា អន្តរជាតិបានរួមគ្នាសម្តែងការគាំទ្រដល់ WHO បែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេច ផ្អាកការផ្តល់ហិរញ្ញវត្ថុដល់អង្គការ WHO ក្រោមការចោទប្រកាន់ថា WHO ធ្វើការងារមិនបានល្អជុំវិញបញ្ហាវិបត្តិ COVID-19៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya