ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បណ្តាលឲ្យរអិលជើងធ្លាក់ពីលើថ្ម ស្លាប់ នៅកំពង់ស្ពឺ

បុរសម្នាក់ បណ្តាលឲ្យរអិលជើងធ្លាក់ពីលើថ្ម ស្លាប់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ:   នៅចំណុចទឹកធ្លាក់ជ្រាវ ស្ថិតក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង មានបុរស ម្នាក់រអិលជើងធ្លាក់ពីលើថ្ម ចូលក្នុងអង្លុង មានទឹកបណ្ដាលឲ្យបោកនក្បាលនិងថ្មស្លាប់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង៤០នាទី ។

ជនរងគ្រោះឈ្មោះ ពៅ រស់នៅ ភេទប្រុស អាយុ ៦០ឆ្នាំ ភូមិពាត់ជ្រូក ឃុំក្រាំងចេក ស្រុកឧុដង្គ ខេត្តកំពង់ស្ពឺ។

នគរបាលប៉ុស្តិ៍អមលាំង ដឹកនាំដោយលោកអនុសេនីយទោ អ៊ុង សុខឃីម បានចុះដល់កន្លែងកើតហេតុ ពិនិត្យ កន្លែងកើតហេតុ និងស្តាប់អ្នកដែលទៅជាមួយថា ជនរងគ្រោះពិតជាបានរអិលជើងធ្លាក់ពីលើថ្មស្លាប់ពិតប្រាកដមែន និងបានប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya