ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ ក្នុងបន្ទប់ជួល នៅភ្នំពេញ

ប្រទះឃើញបុរសម្នាក់ ដេកស្លាប់ ក្នុងបន្ទប់ជួល នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បុរសជាកម្មកររោងចក្រម្នាក់ ខណ:ដែលមានជំងឺប្រចាំ កាយ ហើយចូលឆ្នាំថ្មីនេះ មិនហ៊ានទៅស្រុក សុខចិត្តនៅធ្វើការងារ សង្ងំដេកសម្រាកក្នុងបន្ទប់ជួល មិនហ៊ានចេញក្រៅផ្តេសផ្តាសសោះ សាច់ញាតិទៅដាស់ហៅ មិនឆ្លើយ បើកបង្អួចពិនិត្យមើលជាក់ស្តែង ស្រាប់តែប្រទះឃើញដេកស្លាប់  នៅបន្ទប់ជួលលេខ១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ជឿន ប៉ូច ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ហួន ហឿន អាយុ ៣៤ឆ្នាំ មានកូនប្រុស ២នាក់ រស់នៅឯស្រុកកំណើត ។

តាមការបំភ្លឺពីស្ត្រីឈ្មោះ ហួន ហេម អាយុ ៣៥ឆ្នាំ មុខរបរកម្មការនី ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ ត្រូវជាបងស្រី នៃសព បានឲ្យដឹងថា សពខាងលើមានជំងឺលើសឈាម ប្រចាំកាយ ប្រើប្រាស់ថ្នាំពេទ្យជាប្រចាំទេ ហើយខណ:ដែល ពលរដ្ឋ កម្មករ ទៅស្រុកស្ងាត់អស់បន្ទប់ជួល ក្រុមគ្រួសារគាត់ ទាំងសពខាងលើ មិនបានទៅស្រុកកំណើតទេ សុខចិត្តនៅបន្តធ្វើការងារ ក្នុងថ្ងៃចូលឆ្នាំ ហើយកាលពីល្ងាចថ្ងៃទី១៦ ខែមេសា ម្សិលមិញនេះ ប្អូនប្រុសបានប្រាប់ដែរថាចេះតែវិលមុខ ក្រោយពីហូបបាយរួច នាំគ្នាចូលដេកសម្រាក បន្ទប់រៀងៗខ្លួន លុះដល់ព្រឹកថ្ងៃទី១៧នេះ ឮសូរទូរស័ព្ទរោទ៍ច្រើនដងហើយតែមិនលើកសោះ ម្យ៉ាងមិនឃើញប្អូនក្រោកភ្ញាក់ពីដំណេក ដើរទៅហៅ តែមិនសូរឆ្លើយ លុះបើកបង្អួចមើល យកឈើកេះ ដាស់ ជាក់ស្តែង ស្លាប់បាត់ទៅហើយ ទើបនាំគ្នាឆោឡោ ប្រាប់ម្ចាស់ផ្ទះជួល រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya