ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » គេហទំព័រ worldometer ! គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ករណីឆ្លង COVID-19 លើលោកកើនដល់ជិត២.២លាននាក់, ស្លាប់ជាង១៤ម៉ឺននាក់, ប្រទេស៦ មានករណីឆ្លងច្រើនបំផុត

គេហទំព័រ worldometer ! គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ករណីឆ្លង COVID-19 លើលោកកើនដល់ជិត២.២លាននាក់, ស្លាប់ជាង១៤ម៉ឺននាក់, ប្រទេស៦ មានករណីឆ្លងច្រើនបំផុត

(បរទេស)៖  យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,១៨២,០៨៤ករណី ក្នុងនោះស្លាប់ ១៤៥,៥១៦នាក់ និងជាសះស្បើយឡើងវិញជិត ៥៤៧,២០៧នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។

សម្រាប់ប្រទេសកំពូលៗចំនួន ០៦ ដែលកំពុងមានសន្ទុះនៃអ្នកឆ្លង និងស្លាប់ ដោយសារជំងឺ COVID-19 កើនឡើងច្រើនយ៉ាងគំហុក ជាប្រចាំថ្ងៃតែម្តងនោះមានដូចជា៖

១៖ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ៦៧៧,៥៧០ករណី ក្នុងនោះស្លាប់ ៣៤,៦១៧នាក់ និងជាសះស្បើយវិញ ៥៧,៥០៨នាក់។

២៖ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងសរុប ១៨៤,៩៤៨ករណី ក្នុងនោះស្លាប់ ១៩,៣១៥នាក់ និងជាសះស្បើយឡើងវិញ ៧៤,៧៩៧នាក់។

៣៖ ប្រទេសអ៉ីតាលីមានអ្នកឆ្លងសរុប ១៦៨,៩៤១ករណី ក្នុងនោះស្លាប់ ២២,១៧០នាក់ និងជាសះស្បើយឡើងវិញ ៤០,១៦៤នាក់។

៤៖ ប្រទេសបារាំងមានអ្នកឆ្លងសរុប ១៦៥,០២៧នាក់ ក្នុងនោះស្លាប់ ១៧,៩២០នាក់ និងជាសះស្បើយឡើងវិញ ៣២,៨១២នាក់។

៥៖ ប្រទសអាល្លឺម៉ង់មានអ្នកឆ្លងសរុប ១៣៧,៦៩៨នាក់ ក្នុងនោះស្លាប់ ៤,០៥២នាក់ និងជាសះស្បើយឡើងវិញ ៧៧,០០០នាក់។

៦៖ ចក្រភពអង់គ្លេសមានអ្នកឆ្លងសរុប ១០៣,០៩៣ករណី ក្នុងនោះស្លាប់ ១៣,៧២៩នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនទាន់មានការបញ្ជាក់ឡើយ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya