ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ ករណីបង្ហោះលក់គ្រឿងញៀន និងសេពគ្រឿងញៀនតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook ) នៅរតនគិរី

ឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ ករណីបង្ហោះលក់គ្រឿងញៀន និងសេពគ្រឿងញៀនតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook ) នៅរតនគិរី

ខេត្តរតនគិរី ៖  ជនសង្ស័យប្រុសស្រី ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត បន្ទាប់ពីជនសង្ស័យទាំង ៣នាក់នេះ បានបង្ហោះហ្វេសប៊ុកលក់ទឹកក ដូចគេលក់ផលិតផលផ្សេងៗ អញ្ចឹងដែរ។

នៅវេលម៉ោង១២និង២០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កម្លាំងអធិការនគរបាលក្រុងបានលុង ដោយមានការដឹកនាំសម្រសម្រួលនិតិវិធី ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ពន្ធ័ករណីបង្ហោះលក់គ្រឿងញៀន និងសេពគ្រឿងញៀនតាមបណ្តាញសង្គមហ្វេសប៊ុក(Facebook )។

ជនសង្ស័យដែលបានឃាត់ខ្លួនទាំង ៣នាក់នោះ គឺ ១.ឈ្មោះ ជឿន ប៊ុនថាន (ហៅអូន) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(ជាអ្នកយកAcoount Facebook អតីតប្រពន្ធបង្ហោះលក់ថ្នាំញៀន) ២.ឈ្មោះ ឯម សុចាន់ត្រាបុត្រ (ហៅបារាំង) ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអភិវឌ្ឈន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៣.ឈ្មោះ សួង សុភ័ក្រ (ហៅភ័ស) ភេទស្រី ២០ឆ្នាំ រស់នៅភូមិអភិវឌ្ឈន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

 

ជនសង្ស័យទាំង ៣នាក់ បន្ទាប់ពីធ្វើតេស ឃើញមានសាធាតុញៀនក្នុងខ្លួនទាំង ៣នាក់ ចំណែកវត្ថុតាង មិនមាន ដកហូតបានទេ ប៉ុន្តែការបង្ហោះហ្វេសប៊ុកលក់ទឹកក និងរូបភាពបង្ហោះជក់នោះ តុលាការអាចដាក់បន្ទុកបានហើយ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការនគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya