ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ជនសង្ស័យ​២​នាក់ ​ទៅ​តុលាការ​ ពីបទ​ហិង្សា​ នៅបាត់ដំបង

បញ្ជូន​ជនសង្ស័យ​២​នាក់ ​ទៅ​តុលាការ​ ពីបទ​ហិង្សា​ នៅបាត់ដំបង

បាត់ដំបង​៖​ ​កាលពី​​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០២០​ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​ទៅ​តុលាការ​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​ទ្រព្យសម្បត្តិ​អ្នកដទៃ​។​ការឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៤​ខែមេសា​ឆ្នាំ​២០២០​ នៅ​ចំណុច​មុខ​ក្លិប​កម្សាន្ត​ឡឺ​វែ​ល​ស្ថិត​ក្នុងភូមិ​រំចេក​៥​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​ ជនសង្ស័យ​ចំនួន​២​នាក់​មានឈ្មោះ​ឆូ​យ​ទូច​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​និង​ឈ្មោះ​វិញ​វីត​ហៅ​ហ៊ីង​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​អ្នក​ទាំងពីរ​រស់នៅ​មិន​ពិតប្រាកដ​ហើយ​ជា​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផង ។​

ជនសង្ស័យ​ទាំង​២​នាក់​ បានធ្វើ​សកម្មភាព​យក​ផ្លែ​រណា​កែច្នៃ​ធ្វើជា​កាំបិត​កាប់​ទៅលើ​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ​ភឿន​សំណាង​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​បណ្តាលឱ្យ​ខូចខាត​បែកក្បាល​នឹង​កុង​ទ័​រ​ម៉ូតូ​។​ វត្ថុតាង​ដកហូត​រួមមាន​៖​កាំបិត​កែច្នៃ​១​ដើម​កាំបិត​កែច្នៃ​ពី​ផ្លែ​រណា​១​ដើម ម៉ូតូ​ស៊េរី​ចាស់​១​គ្រឿង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya