ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ស្ត្រី​មេម៉ាយ​ម្នាក់​ សំរេចចិត្តចងក សម្លាប់​ខ្លួន ​នៅត្បូងឃ្មុំ

ស្ត្រី​មេម៉ាយ​ម្នាក់​ សំរេចចិត្តចងក សម្លាប់​ខ្លួន ​នៅត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ​ ៖​ ហេតុការណ៍នេះបានកើតឡើងនៅ​វេលាម៉ោងប្រមាណ០៧ និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចចំការស្វាយ ចន្ទីរបស់ខ្លួនស្ថិត នៅភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ស្រ្តីមេម៉ាយវ័យ២៥ឆ្នាំ ម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន ដោយយកក្រម៉ាចងភ្ជាប់នឹងមែកស្វាយ​ចន្ទីកម្ពស់ពីដី០២ម៉ែត្រ​ ធ្វើអោយសមត្ថ​ កិច្ចពិបាកកំណត់រកមូលហេតុ​ ។

ជនរងគ្រោះឈ្មោះហាំតី.ម៉ះ ហៅ ជុ ភេទស្រី អាយុ២៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញ នៃអធិការនគរបាលស្រុកសហការជា​មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាម​ជីលាំងនិងពេទ្យមណ្ឌលសុខភាពពាម​ជីលាំងចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវឃើញថាសពបានស្លាប់ដោយធ្វើអត្តឃាតចងកសំលាប់ខ្លួនឯងពិតប្រាកដមែនពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី​ ៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya