ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ឡានដាច់កាឡេ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ខ្ទាតទៅប៉ះម៉ូតូ PassApp នៅភ្នំពេញ

ឡានដាច់កាឡេ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ខ្ទាតទៅប៉ះម៉ូតូ PassApp នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង ១២និង៥០ នាទីរសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន កែងស្តុមQMI ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបែនដឹកកម្ទេចថ្ម បើកបរដោយយុវជនម្នាក់ ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតឡើងលើសួនច្បារ បណ្ដាលឲ្យក្រឡាប់ដាច់កាឡេ ខ្ទាតទៅម៉ូតូ PassApp ១គ្រឿងទៀត។

 

នៅមុនកើតហេតុ គេឃើញរថយន្តបែនដឹកខ្សាច់ ពាក់ផ្លាកលេខ ភ្នំពេញ 3C -9497 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ វាក់អឺរថយន្តខាងមុខ ជាន់ហ្រ្វាំងមិនទាន់ បណ្តាលឲ្យរេចង្កូតឡើងលើសួនច្បារអមផ្លូវ បណ្តាលដាច់កាឡេក្រឡាប់ ចាក់កម្ទេចថ្មចោលតែម្តង រួចខ្ទាតដុំដែកមួយដុំទៅត្រូវ ម៉ូតូកង់បី PassApp រងការខូចខាតផងដែរ។

សមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya