ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ពាក់ព័ន្ធក្នុងរឿងជនសង្ស័យចងក សម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង តាមរយៈការធ្វេសប្រហែស របស់នាយប៉ុស្តិស្ទឹងមានជ័យទី២ នៅភ្នំពេញ

ពាក់ព័ន្ធក្នុងរឿងជនសង្ស័យចងក សម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង តាមរយៈការធ្វេសប្រហែស របស់នាយប៉ុស្តិស្ទឹងមានជ័យទី២ នៅភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធក្នុងរឿងជនសង្ស័យចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង តាមរយៈការធ្វេសប្រហែសរបស់នាយប៉ុស្តិ ត្រូវបានអធិការនគរបាលខណ្ឌ ធ្វើរបាយការណ៍ពីការធ្វេសប្រហែស របស់មេប៉ុស្តិ៍ស្ទឹងមានជ័យទី២ ធ្វើអោយជនសង្ស័យចងកសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំង ត្រូវបានបញ្ជូនទៅស្នងការ ដើម្បីពិនិត្យនិងសម្រេច ។
ជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើសរំលោភសេពសន្ថវៈលើកូនស្រីខ្លួនឯងអាយុ១៤ឆ្នាំ បានចងកសម្លាប់ខ្លួន នៅក្នុង បន្ទប់ឃុំឃាំង ដែលបង្ហាញពីការធ្វេសប្រហែលរបស់លោកវរសេនីយ៍ត្រី ណេង សាមឿន មេប៉ុស្តិ៍ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះ ។ បញ្ហានេះ នៅពុំទាន់បញ្ចប់នៅឡើយទេ ដោយរបាយការណ៍ពីការធ្វេសប្រហែសនេះ ត្រូវបានបញ្ជូនទៅលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេច ។

លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ថ្លែងប្រាប់ អោយដឹងថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ករណីនេះ ពិតជាករណីចងកសម្លាប់ខ្លួនប្រាកដមែន ដោយជនសង្ស័យមានផ្ទុកសារធាតុញៀនថែមទៀតផង ។

របាយការណ៍ពីការធ្វេសប្រហែសរបស់លោកមេប៉ុស្តិ៍ស្ទឹងមានជ័យ គឺ លោកបានបញ្ជូនទៅលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ រួចហើយ ដើម្បីពិនិត្យនិងសម្រេច ។ ជនសង្ស័យ ទំនងចងក សម្លាប់ខ្លួនកាល ពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ដែលធ្វើអោយភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ថ្មីៗនេះ ។

ជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុតដែលកូនស្រីបង្កើតរបស់ជនសង្ស័យបានរៀបរាប់ប្រាប់បុគ្គលិករបស់អង្គការស្កុតថា ឪពុករបស់ខ្លួនបានចាប់រំលោភនាងបានសម្រេច២ដងមកហើយ ។

ជនសង្ស័យបានសារភាពថា ពិតជាបានរំលោភសេពសន្ថវៈលើកូនស្រីពិតប្រាកដមែន ។ គេសន្និដ្ឋានបឋមថា៖ ដោយសារជនសង្ស័យ មានការខ្មាស់អៀននឹងទង្វើរបស់ខ្លួនដែលធ្វើមកលើកូនស្រីបង្កើតរបស់ខ្លួនបែបនេះ ទើបជនសង្ស័យសម្រេចចិត្តចងកសម្លាប់ខ្លួនតែម្តងទៅ ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា  សពជនសង្ស័យខាងលើនេះពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya