ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនមុខសញ្ញាចោរឆក់ ២នាក់ នៅភ្នំពេញ

ឃាត់ខ្លួនមុខសញ្ញាចោរឆក់ ២នាក់ នៅភ្នំពេញ

ភ្នំពេញ:  នៅវេលាម៉ោងប្រហែល ១០ និង៣០នាទីយប់ ខែមេសា ឆ្នំា២០២០ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានមុខសញ្ញាឆក់ ២នាក់ ដែលធ្វើសកម្មភាព  ត្រង់ចំណុចមុខអតីត ក្រសួងបរិស្ថានចាស់ ស្ថិតតាមបណ្ដោយផ្លូវព្រះសីហនុ ភូមិ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានី ភ្នំពេញ។  កម្លាំងរបសការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេ បាសាក់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោម បក្ខពួក ៣នាក់ បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូប របស់នារីជនបរទេសបានសម្រេច។

កម្លាំងរបស់ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នគរបាលប៉ុស្តិ៍ទន្លេបាសាក់ខណ្ឌចម្ការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំចាស់ ពណ៌ក្រម ពាក់ ផ្លាកលេខ កំពត ១D-១០៦៧ បានធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចគេចខ្លួន។ លុះដល់ម៉ោង ២៣និង២០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចម្ការមន បានស្រាវជ្រាវ កំណត់មុខសញ្ញាបាន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបាន ពួនតាមច្រាំងទន្លេ។ ចំណែកជនសង្ស័យម្នាក់ ទៀតបានរត់គេចខ្លួនបាត់ ។ ឃាត់ខ្លួនបានជនសង្ស័យ ០២នាក់មានឈ្មោះដូចខាងក្រោម ៖

១.ឈ្មោះ ធី ប៊ី ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
២.ឈ្មោះ ស៊ីម ម៉ូ អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និង ស្នាក់នៅមិនពិត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya