ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » នារីដ៏ស្រស់ស្អាតជនជាតិចិនម្នាក់ ប្រទះឃើញដេក ដួលសន្លប់ស្តូកស្តឹង ដោយសារស្រវឹងស្រា នៅភ្នំពេញ

នារីដ៏ស្រស់ស្អាតជនជាតិចិនម្នាក់ ប្រទះឃើញដេក ដួលសន្លប់ស្តូកស្តឹង ដោយសារស្រវឹងស្រា នៅភ្នំពេញ

ភ្នំពេញ ៖  ហេតុការណភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ នារីដ៏ស្រស់ស្អាតជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេក ដួលសន្លប់ស្តូកស្តឹងដោយសារស្រវឹងស្រា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។

មុនពេលកើតហេតុគេឃើញបុរសសង្ស័យជាសង្សានារីជនជាតិខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៍សដឹកគ្នាមកអង្គុយនៅចំនុចកើតហេតុខាងលើ ហើយក៏បានឈ្លោះប្រកែកគ្នា មួយសន្ទុះក្រោយមកក៏ឃើញបុរសខាងលើនោះ ជិះម៉ូតូចេញទៅបាត់តែម្នាក់ឯងដោយបន្សល់ទុកនារីជាសង្សាអង្គុយអោបបង្គោលភ្លើង បន្ទាប់មកស្រាប់នារីដ៏ស្រស់ស្អាតរូបនេះដេកដួលសន្លប់ស្តូកស្តឹង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ កំពុងល្បាតពួនស្ទាក់នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រក្បែកន្លែងកើតហេតុ ក៏បានទំនាក់ទំនងទៅកានមន្ទីរពេទ្យឯកជនសួគា៍ ដើម្បីឲ្យដឹកនារីរងគ្រោះខាងលើទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះដល់រូបនាង។ រយៈពេលជិតមួយម៉ោងមិនទាន់ឃើញរថយន្តសាមុយឯកជន ឬមន្ទីរពេទ្យរដ្ឋណាមកដឹកនារីជនជាតិយកទៅធ្វើការសង្គ្រោះនោះទេ។

ដោយមន្ទីរពេទ្យឯកជនរុញដាក់ទៅមន្ទីរពេទ្យរដ្ឋ ដោយសារតែចាំរថយន្តសាមុយយូរពេកទើបនារីជនជាតិចិន ខាងលើនេះក្រោកឡើងដើររកម៉ូតូកង់៣ជិះទៅកាន់មន្ទីរពេទ្យដោយខ្លួនឯងតែម្តង៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya