ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលសម្ភារបរិក្ខាពេទ្យ ពីគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងខេត្តដាក់ឡាក់ វៀតណាម ក្នុងការបង្ការ ទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលសម្ភារបរិក្ខាពេទ្យ ពីគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងខេត្តដាក់ឡាក់ វៀតណាម ក្នុងការបង្ការ ទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩

មណ្ឌលគិរី៖ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស រវាងខេត្តជាប់ព្រំដែន នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញទៅទទួលសម្ភារបរិក្ខាពេទ្យពីគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងការបង្ការ ទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩ ដែលប្រព្រឹត្តទៅនៅច្រកទ្វាព្រំដែន ប៉ុស្តិ៍ប៊ូប្រាំង ក្នុងស្រុកទ្រីដឹក ខេត្តដាក់ណុង។

 

នាឱកាសនោះ គណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងខេត្តដាក់ឡាក់ បានឱ្យដឹងថា ដោយស្ថានភាពបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏ដូចជាខេត្តជាប់ព្រំដែន បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចាត់វិធានការបង្ការការពារ ទប់ស្កាត់ ការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ឫកូវីដ១៩។

 

គណៈកម្មាធិការប្រជាជននៃខេត្តទាំងពីរ បានបន្ថែមថា ដើម្បីជាការចូលរួមសហការគ្នារវាងខេត្តមណ្ឌលគិរី ខេត្តដាក់ណុង និងខេត្តដាក់ឡាក់ ដែលជាខេត្តជាប់ភូមិផងរបងជាមួយគ្នា ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ គណៈកម្មាធិការប្រជាជននៃខេត្តដាក់ណុង និងខេត្តដាក់ឡាក់ បានឧបត្ថម្ភនូវសម្ភារបរិក្ខាពេទ្យមួយចំនួន ផ្តល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការបង្ការ ទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩។

 

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ជំនួសឱ្យឯកឧត្តម អភិបាលខេត្ត រួមទាំងមន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ គណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់សម្ភារពេទ្យ ក្នុងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។

 

ឯកឧត្តម បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់រកឃើញករណីសង្ស័យ ឫផ្ទុកជំងឺ កូវីដ១៩នោះទេ ហើយអាជ្ញាធរខេត្ត បានអនុវត្តតាមការណែនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩។

 

លោក អភិបាលរងខេត្ត បន្ថែមថា ចំពោះសម្ភារបរិក្ខាពេទ្យ ដែលគណៈកម្មាធិការប្រជាជនខេត្តដាក់ណុង និងខេត្តដាក់ឡាក់ ផ្តល់ជូននេពេលនេះ គឺជាតម្រូវការចាំបាច់របស់អាជ្ញាធរខេត្ត ដើម្បីយកទៅប្រើប្រាស់ ក្នុងការចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយវិធានការអនាម័យដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះផងដែរ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya