ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល! ដកដំណែងលោក ទូច លីហួត មន្ត្រីច្រកចេញចូលតែមួយក្រុងកំពង់ឆ្នាំង ចេញពីតំណែង ដោយសារ របាយការណ៍មួលបង្កាច់របស់លោក សោម សុជាតា ប្រធានមន្ទីរអធិការកិច្ច?

ភ្ញាក់ផ្អើល! ដកដំណែងលោក ទូច លីហួត មន្ត្រីច្រកចេញចូលតែមួយក្រុងកំពង់ឆ្នាំង ចេញពីតំណែង ដោយសារ របាយការណ៍មួលបង្កាច់របស់លោក សោម សុជាតា ប្រធានមន្ទីរអធិការកិច្ច?

កំពង់ឆ្នាំង ៖ លោកជំទាវ ម៉ែន សំអន គិតយ៉ាងណា បើលោក សោម សុជាតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំង ធ្វើរបាយការណ៍ ភូតកុហក លាបពណ៌ រហូតទៅដល់ដកមន្រ្តីគ្មានកំហុសបែបនេះ ជារឿងគួរឱ្យហួសចិត្ត ហើយមិននឹកស្មានដល់ថាប្រព័ន្ធការងាររដ្ឋបាល ខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់លោក ឈួរ ច័ន្ទឌឿន ការពារតែអ្នកប្រព្រឹត្តបទល្មើស ទៅវិញ ចំពោះមន្ត្រីរាជការខិតខំធ្វើការងាបែរជាត្រូវ លោក ឈួរ ច័ន្ទឌឿន ជឿលើរបាយការណ៍ភូតកុហក របស់លោកសោមសុជាតា ដកតំណែងមន្រ្តីល្អទៅវិញ។

 

សូមបញ្ជាក់ថា កាលពីថ្ងៃទី 06 ខែ មេសាឆ្នាំ 2020 កន្លងទៅ បន្ទាប់ពីទទួលបានលិខិតបង្គាប់ការរបស់រដ្ឋបាលខេត្ត ក្រុមការងារចំរុះថ្នាក់ខេត្តដឹកនាំដោយលោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង(ដោយមិនមានអភិបាលរងទទួលបន្ទុកចូលរួម) បានដឹកនាំក្រុមការងារចុះទៅ ធ្វើការស្រាវជ្រាវពិនិត្យរណ្ដៅដីរបស់លោក ស៊ឹម សាវិន ជាឈ្មួញ រស់នៅរាជធានីភ្នំពេញ ស្ថិតនៅភូមិទី7 សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ដែលលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មអះអាងថា រណ្ដៅនេះមានច្បាប់ទម្លាប់ត្រឹមត្រូវធ្វើជាវារីវប្បកម្ម។

 

ប៉ុន្តែជាក់ស្ដែងរឿងរណ្ដៅដីធ្វើវារីវប្បកម្មយើងមិនជំទាស់ឡើយ តែអ្វីដែល មហាជននិងអ្នកសារព័ត៌មានបានឃើញ ក្រោយពេលចុះទៅដល់ទីតាំងផ្ទាល់ឃើញថាការជីករណ្ដៅនោះ គឺជីកយកអាចម៍ដីមកចាក់លើទំហំផ្ទៃដី 32 ហិកតា ជាដីព្រៃលិចទឹកនិងជាដីតំបន់ 2សម្រាប់ពុះដីឡូលក់យ៉ាងអាណាធិបតេយ្យ ដោយខុសនិងច្បាប់ និងធ្វើឲ្យប៉ះពាល់ ទៅដល់ធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ តែបែជា លោកប្រធានមន្ទីរកសិកម្មនិងមន្ត្រីជលផលបែរជាធ្វើព្រងើយ ធ្វើមិនដឹងដោយនិយាយថាចាំសិក្សាសិន។

 

ចំណុចខាងលើនេះគ្រាន់តែឃើញអ្នកសារព័ត៌មានទៅដល់ក្រុមការងារដឹកនាំដោយលោក សោម សុជាតា បាននាំគ្នាឡើងរថយន្តយ៉ាងប្រញាប់បើកចេញទៅវិញអស់ហើយបានចោទមន្ត្រីពីររូបថា ជាអ្នករាយការណ៍ ប្រាប់អ្នកសារព័ត៌មាន តែធាតុពិតមន្ត្រីពីររូបនោះមិនបាន ជាប់ពាក់ព័ន្ធ ដូចការចោទប្រកាន់ឡើយ។ មិនបានប៉ុន្មានថ្ងៃផងនៅថ្ងៃទី 10 ខែមេសាឆ្នាំ 2020 លោក សោម សុជាតា ប្រធានមន្ទីរ អធិការកិច្ចបានធ្វើរបាយការណ៍ជូនលោកចាហ្វាយខេត្តកំពង់ឆ្នាំង ដោយចោទប្រកាន់ថាលោក ទូច លីហួត ជាមន្ត្រីការិយាល័យច្រកចេញចូលតែមួយរបស់ក្រុងកំពង់ឆ្នាំងថាលោក ទូច លីហួត គ្មានតួនាទីក្នុងក្រុម ការងារចំរុះថ្នាក់ខេត្តចុះទៅថតរូបទាំងគ្មានការអនុញ្ញាតថែមទាំងចោទលោក ទូច លីហួត ថាបានរាយការណ៍ មកអ្នកសារព័ត៌មានទៀតផងដោយគ្រាន់តែសំអាងទៅលើសំដីរបស់មេការចាក់ដីខុសច្បាប់តែប៉ុណ្ណោះ។

ម្យ៉ាងទៀតគ្រាន់តែទទួលបានរបាយការណ៍ មួលបង្កាច់របស់លោក សោម សុជាតា ប្រធានមន្ទីរអធិការកិច្ច ភ្លាមលោកចៅហ្វាយខេត ឈួរ ច័ន្ទឌឿន មិនបានស្រាវជ្រាវពិនិត្យបន្ថែម ឲ្យបានច្បាស់លាស់ទេ ក៏បានចាត់ ចែង ធ្វើកំណត់បង្ហាញ មួយដែលមានលោក វ៉ាន់ ប៊ុនថាត ជាទីចាត់ការអន្តរវិស័យ ចូលរួមយោបល់ លោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត ចូលរួមយោបល់ ដោយគ្មានមូលវិចារ ចូលរួមពីអភិបាលរងខេត្តទទួល បន្ទុកផងបែរជាលោកចៅហ្វាយខេត្ត ឈួរ ច័ន្ទឌឿន ចា ក្នុងប្រអប់លិខិតកំណត់បង្ហាញឲ្យប្រធាន មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ដកតំណែងលោក ទូច លីហួត ចេញពី មុខតំណែងឱ្យទៅកាន់កន្លែងផ្សេងទាំងដែលលោក ទូច លីហួត គ្មានកំហុសសោះ។

(បើយោងតាមអ្នកច្បាប់ ម្នាក់ បានបញ្ជាក់យ៉ាងច្បាស់ថាការធ្វើកំណត់បង្ហាញ ដោយគ្មានអភិបាលរងទទួលបន្ទុក

ចូលរួម គឺខុសច្បាប់រដ្ឋបាលហើយ) -ម្យ៉ាងទៀតលោក ទូច លីហួត គឺជាសមាជិកក្រុមការងារ ផ្ទះទឹកដែលមានសេចក្តីសម្រេចពីលោក ឈួរ ច័ន្ទឌឿន ចៅហ្វាយខេត្ត កាលពីថ្ងៃទី 29 ខែធ្នូឆ្នាំ 2015 មកម្ល៉េះ។

 

ជុំវិញរបាយការណ៍របស់លោក សោម សុជាតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ឆ្នាំងត្រូវបានមហាជន មើលឃើញ ថាជារបាយការណ៍ ភូតកុហក លាបពណ៌ ធ្វើឲ្យមានការថ្នាំងថ្នាក់ពីមន្ត្រីថ្នាក់ក្រោម ដែលខិតខំបំពេញការងារ និងធ្លាប់មានស្នាដៃជូនសង្គមជាតិ។ ចំណុចទាំងអស់ខាងលើនេះ ហើយដែលនាំអោយបែកបាក់ សាមគ្គីផ្ទៃក្នុងដែលឈានទៅដល់រឿងខឹងគោទៅវាយរទេះនោះ។

 

មន្ត្រីរាជការនិងមហាជនសំណូមពរដល់លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មេត្តាពិនិត្យមើលលោកប្រធានមន្ទីររូបនេះផងដោយកន្លងមកគាត់បានធ្វើរឿងផ្ដេសផ្ដាសច្រើនណាស់ ពិសេសរឿងកាងនិងការពារបទល្មើសក្នុងខេត្តកំពង់ឆ្នាំង ដោយសង្ស័យថាឃុបឃិតជាមួយនិងលោកចៅហ្វាយខេត្តកំពង់ឆ្នាំង។

 

ជាក់ស្ដែងដូចករណីខាងលើនេះ ឈ្មួញចាក់ដីលប់ ព្រៃលិចទឹករាប់សិបហិកតា អត់ច្បាប់ពុះឡូត៍លក់យ៉ាង

អនាធិបតេយ្យ មិននាំគ្នាបង្ក្រាបទេបែរជានាំគ្នាការពារបទល្មើស ហើយធ្វើរបាយការណ៍មូលបង្កាច់ឲ្យ លោចៅហ្វាយខេត្តដកតំណែងមន្ត្រីល្អទៅវិញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya