ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ ! ចិនរកឃើញករណីឆ្លង COVID-19 ចំនួន៤៦នាក់បន្ថែមទៀត និងគ្មានមនុស្សស្លាប់ឡើយ កាលពីថ្ងៃពុធម្សិលមិញ

ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ ! ចិនរកឃើញករណីឆ្លង COVID-19 ចំនួន៤៦នាក់បន្ថែមទៀត និងគ្មានមនុស្សស្លាប់ឡើយ កាលពីថ្ងៃពុធម្សិលមិញ

(ប៉េកាំង)៖  អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ប្រទេស ចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៤៦ករណីបន្ថែមទៀតនៅទូទាំងប្រទេស ដោយក្នុងនោះមាន ៣៤ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង ១២ ករណីផ្សេងទៀតជាករណីឆ្លងស្រុកតែម្តង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។

ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ១២ករណីខាងលើ មាន ០៥ ករណីត្រូវបានគេរាយការណ៍ចេញពីខេត្តក្វាងទុង (Guangdong), ០៤ ករណីចេញពីខេត្តហៃឡុងជាំង (Heilongjiang) និង ០៣ ករណីចុងក្រោយត្រូវបានរកឃើញនៅទីក្រុងប៉េកាំង។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៨៩២នាក់ហើយ ដោយក្នុងនោះ ៧៦នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ និងចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃពុធទម្សិលមិញ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនករណីឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៣៤១ករណី ក្នុងនោះ ៣,៣៤២នាក់បានបាត់បង់ជីវិត។

និយាយជារួមសម្រាប់ថ្ងៃពុធ ទី១៥ ខែមេសាម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមចំនួន ៤៦ករណីនៅទូទាំងប្រទេស។ តែទោះជាយ៉ាងណា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤៦ករណីនេះ មានតែ ១២ករណីប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុក ក្រៅពីនោះគឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈករណីស្លាប់នៅថ្ងៃដដែលនេះ មិនមានឡើយសូម្បីតែម្នាក់នៅទូទាំងប្រទេសចិនតែម្តង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya