ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||     ល្បី ! ឈ្មួញឈ្មោះ ចែស្រី សម្រុកដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ​  ||     ភ្ញាក់ផ្អើល!  ឃុបឃិតគ្នា លួចកាយដីភ្នំលក់ ត្រូវក្រសួងរ៉ែនិងថាមពលចាប់ពិន័យ  ​  ||     មេៗគយនៅក្នុងខេត្តឧត្តរមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អនុសាសន៍របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា គ្នាច្រើនអន្សមខ្លោចគ្នាដូចស្រមោចអន្សមឆៅ គួរបិទក្រោលសេះឲ្យបានមុនសេះចូលស៊ីស្មៅ មិន មែនទុកឲ្យសេះចូលស៊ីស្មៅអស់ ទើបបិទក្រោលនោះទេ

អនុសាសន៍របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា គ្នាច្រើនអន្សមខ្លោចគ្នាដូចស្រមោចអន្សមឆៅ គួរបិទក្រោលសេះឲ្យបានមុនសេះចូលស៊ីស្មៅ មិន មែនទុកឲ្យសេះចូលស៊ីស្មៅអស់ ទើបបិទក្រោលនោះទេ

ខេត្តកំពង់ឆ្នាំង : ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូននៅក្នុងកន្លែងអភិរក្សត្រីមេពូជអតិតដែនឡូត៍លេខ ១០A ស្តីដង្គងបច្ចុប្បន្នភាព គេហៅថា កន្លែងអភិរក្សត្រីមេពូជលេខ ៧A កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងហើយ ដោយគ្មានកាទប់ស្កាត់ នឹងបង្ក្រាបឲ្យមានប្រសិទ្ធិភាពនោះទេដោយមានការឃុបឃិតគ្នាពីសំណាក់អស់លោក កម្លាំងដែលឈជើងការពារនៅទីនោះបើកដៃឲ្យសកម្មភាពនៃបទល្មើសគ្រប់រូបភាពកើតមានយ៉ាងពេញបន្ទុកតែម្តង អត់មានអ្នកការពារកន្លែងអភិរក្សទេធន់ធានមច្ឆាជាតិ ក៏បាត់បង់អស់ ព្រៃលិចទឹកជំរកត្រីពងកូនក៏បាត់បង់អស់ ។

 

ដោយមានការរិៈគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋជាច្រើនដែលពួកគាត់រស់នៅក្នុងស្រុកកំពង់លែង ទៅលើ

លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នឹងលោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង មិនចាត់វិធានការក្តៅ

ទៅលើ មន្ត្រីថ្នាក់ក្រោមឱវាទ របស់ខ្លួនក្នុងស្រុកកំពង់លែងដែលឈរជើងការពារកន្លែងអភិរក្សត្រីមេពូជ លេខ ៧A ដែលបើកដៃឲ្យបទល្មើសកើតមានគ្រប់រូបភាពដោយគ្មានការបង្ក្រាបនឹងទប់ស្កាត់ ឲ្យមានប្រសិទ្ធិភាពម្តងណាទេ ភ្លើងឆេះព្រៃផ្សែងពេញមេឃ​នៅពាក់កណ្តាលឆ្នាំ ២០១៩ គេឃើញមានការដាក់ស្លាកជា
ច្រើនកន្លែងនៅលើដីហាមឃាត់ តើនៅចំណុចណាខ្លះ..? នៅក្នុងឃុំស្វាយរំពារ ។

 

មតិរិៈគន់ទាំងនោះបានបន្តទៀតថា សកម្មភាពនៃបទល្មើសដែលកើតមានគ្រប់រូបភាពនៅក្នុងកន្លែងអភិរក្សទាំង

នោះរួមមាន ឆក់ត្រជាក់ ឆក់ក្តៅ របាំងលូស្បៃមុងរាប់សិបរបាំងរហូត
ឲ្យមានការកាប់ ឆ្ការឈូសឆាយ ទន្រ្ទានយកដីព្រៃលិចទឹករាប់រយហិកតា ចែកគ្នាលក់ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ នឹងសហគមន៍ ធ្លាប់បានរាយការណ៍ជូនពីថ្នាក់ស្រុករហូតដល់ថ្នាក់ខេត្តអំពីសកម្មភាពការ ឈូសឆាយ ទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកចែកគ្នាលក់ តែថ្នាក់ស្រុកនឹងថ្នាក់ខេត្តមិនពើរ
បញ្ជាកម្លាំងឲ្យចុះបង្ក្រាបទេ តែដីព្រៃលិចទឹកត្រូវបានបាត់បង់អស់ហើយ ព្រោះថ្នាក់ស្រុកនឹងថ្នាក់ខេត្តជឿរជាក់លើមន្ត្រីរបាយការណ៍ ។

 

យោងតាមប្រភព ព័ត៌មានពីសហគមន៍ នេសាទ តូចតាច ជាច្រើនអ្នកបានខ្សឹបប្រាប់ឲ្យដឹងថា គឺពួកគាត់ខិតខំប្រឹងប្រែងការពារដីព្រៃលិចទឹកដែលជាជំរកត្រីពងកូនទាំងយប់ទាំងថ្ងៃជាង ១០ ឆ្នាំមកហើយតែត្រូវបាត់បង់អស់មួយប៉ព្រិចភ្នែក ទោះបីពួកគាត់បានធ្វើរបាយការណ៍ រឿងអ្នកដែលកាប់ទន្រ្ទានដីព្រៃលិចទឹកដាក់ជូនពីថ្នាក់ស្រុករហូតដល់ខេត្តតែគ្មានប្រសិទ្ធិភាពនោះទេ កម្លាំងចម្រុះខេត្តចុះត្រួតពិនិត្យ ធ្វើរបាយការឆ្ពិនភ្នែក ថា ប្រជាពលរដ្ឋកែប្រែដីដាំល្ងរ ឲ្យទៅជាដីស្រែ ម្យ៉ាង
ដែរ អាស្រ័យផលនៅលើដីដាក់ស្លាកហាមឃាត់ ។

 

ប្រភពដដែលបានបន្តទៀតថា ដីព្រៃលិចដែលត្រូវបាត់បង់ទាំងអស់នោះ គឺនៅជំវិញបឹងផ្សោត នឹងជុំវិញបឹង

ស្ទឹងត្រគួននឹង ជុំវិញ បឹងបាយឡៅ ដែលស្ថិតក្នុង ឃុំ សំរោងសែន និងឃុំ ស្វាយរំពារ ស្រុកកំពង់លែងដីព្រៃលិចទឹកដែលបាត់បង់ខ្លាំងគឺនៅក្នុងឆ្នាំ ២១៨ នឹង ២០១៩ រាល់ថ្ងៃនេះពួកក្រុមប្រ
ព្រឹត្តបទល្មើស នៅតែបន្ត ឆ្លៀតឱកាស កាប់ទន្រ្ទាន ហើយដុតឆេះអស់ពួកគេយកស្រូវទៅបាច ថា ដីដែលបានអាស្រ័យផលហើយកាត់ចែកគ្នាលក់ ហើយសហគមន៍ នេសាទណាពូកែរាយការណ៍ ទៅថ្នាក់លើ គេដកចេញ ។

សហគមន៍ នេសាទ នឹងប្រជាពលរដ្ឋជាច្រើនក្នុងស្រុកកំពង់លែង សំណើសុំដល់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង

កសិកម្ម រុក្ខាប្រមាញ់បឹងនេសាទ នឹងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក រដ្ឋបាលជលផល កម្ពុជា ចុះមកស្រាវជ្រាវ ដើម្បីដកហូតយកដីព្រៃលិចទឹកអស់នោះមករក្សាទុកជាដីរដ្ឋវិញ។ សមត្ថកិច្ចជំនាញនៅទូរទាំងស្រុកកំពង់លែងចាត់ទុកអ្នកសារព័ត៌មានជាឆ្អឹងទទឹង(ក) ៕ ចាំអ៊ុតមើលបន្ត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya