ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » ពិធីប្រគល់ទទួលម៉ាស់ការពារចំនួន ១ម៉ឺនម៉ាស់ ពីសប្បុរសជន នៅសាលាខេត្តមណ្ឌលគិរី ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩

ពិធីប្រគល់ទទួលម៉ាស់ការពារចំនួន ១ម៉ឺនម៉ាស់ ពីសប្បុរសជន នៅសាលាខេត្តមណ្ឌលគិរី ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩

មណ្ឌលគិរី៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី ក្នុងការចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបាននឹងកំពុងរីករាលដាលជាសកល នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួលម៉ាស់ការពារចំនួន ១ម៉ឺនម៉ាស់ ពីសប្បុរសជន តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។

 

នាឱកាសនោះ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថាដោយ មានការអំពាវរបស់អាជ្ញាធរខេត្ត រួមទាំងមន្ទីរការងារ ដល់សប្បុរសជន និងអាជីវករ ក្នុងការជួយគាំទ្រជាថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗ ក្នុងនោះ លោក តាំង សេងលីម តំណាងសណ្ឋាគារមណ្ឌលគិរី និងមានការចូលរួមជួយ ពីសមាជិកសមាគមន៍ចិននៅកម្ពុជា ក៏បានជួយឧបត្ថម្ភម៉ាស់ការពារចំនួន ១ម៉ឺនម៉ាស់ គិតជាថវិកា ៤,៥០០$ ផ្តល់ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។

 

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការដ៏ល្អប្រពៃរបស់ លោក តាំង សេងលីម តំណាងសណ្ឋាគារមណ្ឌលគិរី និងសមាជិកសមាគមន៍ចិននៅកម្ពុជា ក៏ដូចជាមន្ទីរការងារ ក្នុងការចូលរួមសកម្មភាពប្រយុទ្ធនឹងជម្ងឺកូវីដ១៩។ ឯកឧត្តម បានបញ្ជាក់ថា កន្លងមក សម្រាប់អាជ្ញាធរខេត្តមណ្ឌលគិរី ក៏បានទទួលជាសម្ភារ និងថវិកាមួយចំនួន ពីសប្បុរសជន ហើយក៏មានការចូលរួមបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនប្រចាំខែ ទៅតាមលទ្ធភាពរបស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីផ្តល់ជូនដល់គណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។

 

ឯកឧត្តម បន្ថែមថា ដោយឡែក សម្រាប់ម៉ាស់ការពារចំនួន ១ម៉ឺនម៉ាស ដែលទទួលបានពីសប្បុរសជននាពេលនេះ ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នឹងយកទៅប្រើប្រាស់ ចាត់វិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយវិធានការអនាម័យដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងការចុះណែនាំអប់រំអ្នកចំណូលស្រុក ឱ្យស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya