ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||   

» ព័ត៌មានជាតិ » សម្តេចតេជោ ហ៊ុន សែន ៖ ចេញសេចក្តីសម្រេចបិទបញ្ចប់ការដាក់កំហិតឆ្លងខេត្ត ដោយអនុញ្ញាតឱ្យពលរដ្ឋធ្វើចរាចរធម្មតាឡើងវិញ

សម្តេចតេជោ ហ៊ុន សែន ៖ ចេញសេចក្តីសម្រេចបិទបញ្ចប់ការដាក់កំហិតឆ្លងខេត្ត ដោយអនុញ្ញាតឱ្យពលរដ្ឋធ្វើចរាចរធម្មតាឡើងវិញ

(ភ្នំពេញ)៖  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃនេះបានចេញសេចក្តីសម្រេចមួយ ដោយប្រកាសបិទបញ្ចប់ការដាក់កំហិត នូវការធ្វើចរាចរឆ្លងខេត្ត ដោយអនុញ្ញាតឱ្យពលរដ្ឋទាំងអស់ ធ្វើចរាចរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបានជាធម្មតាឡើងវិញ ចាប់ពីម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះតទៅ។

សេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា  «យោងលើតម្រូវការជាក់ស្តែង ក្នុងការសម្រប សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីចៀសវាងការកកស្ទះដោយសារការរង់ ចាំនូវការបើកចរាចរណ៍ ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀតឡើងវិញ នៅម៉ោង២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្របតាមការកំណត់នៃបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលសម្រេចបញ្ចប់សុពលភាពបទបញ្ជាលេខ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត១៩ នៅត្រឹមម៉ោង០៦៖០០ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ជាកំហិត»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ និង១០ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយដាក់កំហិតលើ ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ចាប់ពីថ្ងៃទី០៩ ដល់ម៉ោង២៤៖០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លើកលែងតែក្នុងភូមិសាស្រ្តរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែប៉ុណ្ណោះ។ ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ការដាក់កំហិតនូវការធ្វើចរាចរឆ្លងខេត្ត ៖

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya