ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីលោក ហ៊ឹម ឡូញ ប្រធានសាខាពន្ធដារខេត្តព្រៃវែង ធុំក្លិនពុករលួយ?​  ||     បទល្មើសនេសាទកើតឡើងពេញបន្ទុក តំបន់បឹងទន្លេសាបព្រំប្រទល់ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង​  ||     បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ព័ត៌មានបន្ថែម! ឃាត់ខ្លួនជនជាតិចិន៣នាក់ ករណីចាប់មនុស្សជំរិតទារប្រាក់ ​ពី​១០​ទៅ ២០​ម៉ឺន​ដុល្លារ នៅភ្នំពេញ

ព័ត៌មានបន្ថែម! ឃាត់ខ្លួនជនជាតិចិន៣នាក់ ករណីចាប់មនុស្សជំរិតទារប្រាក់ ​ពី​១០​ទៅ ២០​ម៉ឺន​ដុល្លារ នៅភ្នំពេញ

ភ្នំពេញ:  ជនសង្ស័យចំនួន ០៣នាក់ ត្រូវបានឃាត់ខ្លួនពីបទចាប់ជំរិតទារប្រាក់ ( ចាប់មនុស្សដាក់ក្នុងរថយន្ដ) នៅចំណុចក្នុងបន្ទប់លេខ៩០២ ជាន់ទី៩ សណ្ឋាគារ ហាយហៀងមីងជូ ផ្លូវលេខ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញកាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០
ជនសង្ស័យ ចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួនរួមមាន ៖
1- ឈ្មោះ ចម ជីងមីង ( ZHAO-JIANMING ) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ស្នាក់នៅម្ដុំក្រោយក្រសួងការពារជាតិ ។
2- XIAO-ZEAN ភេទប្រុស ជនជាតិចិន អាយុ ៣២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EA- 2019587 ស្នាក់នៅម្ដុំកោះពេជ្រ មុខរបរមិនពិតប្រាកដ។
3-ឈ្មោះ HU FENGWEN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន ស្នាក់នៅផ្ទះជួលលេខ 15 ផ្លូវលេខ 03 សង្កាត់កាកាប ខណ្ឌពោធន៏សែនជ័យ រាជធានីភ្នំពេញ មុខរបររកសុីខាងរ៉ែមាស ។

វត្ថុតាងចាប់យក:
1- រថយន្ដចំនួន01គ្រឿង ម៉ាក HILUX REVO ពណ៌ស្ករ ( របស់បក្ខពួកជនសង្ស័យរត់គេចខ្លួន) ។
2- ទូរស័ព្ទចំនួន02គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស, លុយចំនួន326$ , បណ្ណ័ពត៌មាន ( CTN TV) , ដំបងឆក់ចំនួន02 និងគ្រាប់ចំនួន01, បណ្ណ័សម្គាល់រថយន្ដចំនួន01 និងកាតធានាគារចំនួន01 (ATM – ABA BANK) , ខ្នោះដៃចំនួន02, ក្រណាត់ពណ៌ខ្មៅចំនួន04 ( សម្រាប់គ្របមុខ) ។ (របស់ឈ្មោះ ZHAO JIANMING)។
3- ទូរស័ព្ទចំនួន02 គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និងស , លុយដុល្លាចំនួន 13$ និងប្រាក់រៀលចំនួន 4200៛ , លិខិតឆ្លងដែនចំនួន01 លេខ EA 2019587 , Power Bank ពណ៌សរ ម៉ាកRomoss, កូនសោរមួយចង្កោម, និងកាបូបខ្មៅចំនួន01 ( ជារបស់ឈ្មោះ XIAO ZEAN) ។
4-ទូរស័ព្ទចំនួន 01គ្រឿង ម៉ាកIPhone X ពណ៌ ទឹកប្រាក់

ជនរងគ្រោះឈ្មោះ Lin Wei xian ភេទប្រុស ជនជាតិចិន អាយុ 31ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយលៀង មីងជូ ផ្ទះលេខ8 ផ្លូវ 278 ភូមិ5 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកង មុខរបរបុគ្គលិកខារ៉ាអូខេ។

ជនសង្ស័យចំនួន03នាក់(ជនជាតិចិន) ខាងលើ រួមនឹងវត្ថុតាង បានឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya